Zlatan Ibrahimovic ចូលរួមជាមួយ AC Milan ជាលើកទី ៣ ក្នុងនាមទីប្រឹក្សា

អតីតខ្សែប្រយុទ្ធ AC Milan, Zlatan Ibrahimovic បានវិលត្រលប់មកកាន់ AC Milan វិញ តែមកលើកនេះក្នុងតួនាទីទីប្រឹក្សាម្ចាស់ក្លិប។ ចុះឈ្មោះ 188Asia

Category Top

 

បុរសសញ្ជាតិស៊ុតអែតវ័យ ៤២ ឆ្នាំរូបនេះ បានត្រលប់មកកាន់ AC Milan ជាលើកទី ៣ ពោលគឺ ៦ ខែបន្ទាប់ពីបញ្ចប់អាជីពកីឡាករបាល់ទាត់របស់ខ្លួននៅកីឡដ្ឋាន San Siro នេះ។

 

ម្ចាស់ក្លិបបាល់ទាត់ AC Milan គឺក្រុមហ៊ុនវិនិយោគរបស់អាមេរិក RedBird ដែលបានទិញយក AC Milan តម្លៃ ១ ពាន់លានផោនកាលពីឆ្នាំ ២០២២ នោះ បានតែងតាង Zlatan Ibrahimovic ទីប្រឹក្សាជាន់ខ្ពស់របស់ខ្លួនលើការវិនិយោគនៃក្លិបកីឡារបស់ក្រុមហ៊ុន ការផ្សព្វផ្សាយ ការកំសាន្ត និងប្រព័ន្ធរចនាសម្ព័ន្ធវិនិយោគទាំងអស់របស់ក្រុមហ៊ុន បូករួមទាំង AC Milan ផងដែរ។

 

Zlatan Ibrahimovic មានអាជីពកីឡាករបាល់ទាត់ដ៏ជោគជ័យរយៈពេល ២៤ ឆ្នាំរបស់ខ្លួនដោយធ្លាប់ចំណាយពេលជាមួយក្លិបធំៗដូចជា Juventus, Inter Milan, Barcelona, Paris Saint Germain និង Manchester United។

 

ក្នុងចំណោមនោះ Ibrahimovic ធ្លាប់ឈ្នះជើងឯកលីគកំពូលចំនួន ៤ ប្រទេស និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ស៊ុតអែតផងដែរ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម