West Ham ខ្ចីជើង Kalvin Phillips ដែលពុំមានឱកាសលេងនៅ Man City

ក្លិបបាល់ទាត់ញញួរធំ West Ham បានឈានដល់កិច្ចព្រមព្រៀងជាមួយ Manchester City ហើយក្នុងការផ្ទេរខ្សែបម្រើអង់គ្លេស ចុះឈ្មោះ 188Asia   Kalvin Phillips ក្នុងលក្ខខណ្ឌខ្ចីជើងដល់ចប់រដូវកាល។

Category Top

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចុះហត្ថលេខារយៈពេល ៦ ឆ្នាំនៅពេលមកដល់ Manchester City កាលពីឆ្នាំ ២០២២ ផ្ទេរពី Leeds United ក្នុងតម្លៃ ៤៥ លានផោន។

 

យ៉ាងណាក្តី Kalvin Phillips មិនជោគជ័យឡើយក្រោមការដឹកនាំរបស់អ្នកចាត់ការ Pep Guardiola ដោយបង្ហាញខ្លួនត្រឹម ២ លើកប៉ុណ្ណោះរដូវកាលនេះ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសមួយថា West Ham នឹងរ៉ាប់រងលើប្រាក់ឈ្នួលរបស់ Phillips ទាំងស្រុង ហើយការផ្ទេរនេះក៏ស្ថិតក្នុងជម្រើសទិញផ្តាច់ដែរនៅពេលបញ្ចប់កិច្ចសន្យាខ្ចី។

 

សូមបញ្ជាក់ថាក្រៅពី​ West Ham ក៏មានក្លិបមួយចំនួនទៀតចាប់អារម្មណ៍លើ Kalvin Phillips ដែរដូចជា Newcastle និងសេះបង្កង់ Juventus ជាដើម៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម