Wayne Rooney លាលែងពី DC United ខណៈនៅអង់គ្លេសមិនខ្វះក្លិបរង់ចាំ

អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បានសំរេចចិត្តដើរចេញពីតំណែងគ្រូបង្វឹក នៃក្លិបបាល់ទាត់អាមេរិក DC United ហើយ ក្រោយមិនអាចដឹកនាំក្រុមឡើងដល់វគ្គ Play-Off ក្របខណ្ឌ MLS Cup ។ យ៉ាងណាក្ដី មានក្លិបនៅអង់គ្លេសមិនតិចទេ ដែលកំពុងសំលៀងមាត់ចាំការយល់ព្រមពីអ្នកចាត់ការរូបនេះ។ នេះបើតាមសារពត៌មានជាច្រើននៅអឺរ៉ុប។

Category Top

អតីតខ្សែប្រយុទ្ធ និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Manchester United រូបនេះ បានមកកាន់តំណែងដឹកនាំក្លិបដែលមានមូលដ្ឋាននៅរដ្ឋធានី Washington D.C. មួយនេះកាលពីខែកក្កដាឆ្នាំ ២០២២។  Rooney ធ្លាប់ចំណាយពេលជាកីឡាកររយៈពេល ១៨ ខែនៅ​ DC United នេះ មុនទទួលបានតំណែងដឹកនាំក្លិបអង់គ្លេស Derby County កាលពីខែមករាឆ្នាំ​ ២០២០។

 

បុរសវ័យ ៣៧ ឆ្នាំរូបនេះ បាននិយាយថា នេះជាពេលវេលាត្រឹមត្រូវបំផុតសម្រាប់ការចាកចេញនេះ ហើយជាការខិតខំអស់ពីលទ្ធភាពហើយដើម្បីជួយក្រុម តែមិនអាចឡើងវគ្គ Play-Off បាន។

 

បែបណាក៏ដោយ សារពត៌មានកីឡាអឺរ៉ុបជាច្រើនបង្ហើបថា មិនខ្វះឡើយក្លិបដែលត្រូវការ អតីតខ្សែប្រយុទ្ធរូបនេះមកដឹកនាំ គឺរង់ចាំតែការសម្រេចចិត្តចូលរួមរបស់គាត់តែប៉ុណ្ណោះ។

 

សូមបញ្ជាក់ថា DC United ខកខានមិនបានឡើងវគ្គ Play-Off MLS Cup នេះ ៤ ឆ្នាំជាប់គ្នាហើយ ទោះបីជាចុងក្រោយបំផុតឈ្នះ New York City FC ចុងសប្តាហ៍កន្លងទៅក៏ដោយដែលត្រឹមជាការប្រកួតបង្គ្រប់កិច្ចនៃរដូវកាលវិលជុំ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម