Walker៖ Man City ត្រូវតែកែកំហុស ពេលប៉ះ Inter ក្នុងវគ្គផ្តាច់ព្រ័ត្រ

kyle

ក្រុម Manchester City មានការប្តេជ្ញាខ្ពស់ «ក្នុងការកែប្រែកំហុសនៃការបរាជ័យរបស់ពួកគេ ក្រោមស្នាដៃក្រុម Chelsea ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២១ នៅពេលដែលពួកគេត្រូវប៉ះជាមួយនឹងក្រុម Inter Milan នៅថ្ងៃសៅរ៍ វគ្គផ្តាច់ព្រ័ត្រ នៅឆ្នាំនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់ខ្សែការពារ Kyle Walker។

ក្រុមរបស់លោក Pep Guardiola ទើបតែបានឈ្នះពានក្របខ័ណ្ឌ Premier League ជាលើកទី៥រប់សពួកគេ ក្នុងរយៈពេល៦រដូវកាល ផ្តួលក្រុម Manchester United ដើម្បីឈ្នះពាន FA Cup កាលពីចុងសប្តាហ៍មុន ហើយអាចនឹងឈ្នះពានកំពូលអឺរ៉ុប ជាលើកដំបូង តាមរយៈការយកឈ្នះលើក្រុម Inter ក្នុងទីក្រុង Istanbul។

Category Top

Man City-Inter

ការបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រតែ១លើករបស់ពួកគេ បានបញ្ចប់ដោយរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Chelsea។ Walker បានប្រាប់បណ្តាញសារព័ត៌មានចក្រភពអង់គ្លេស កាលពីថ្ងៃពុធថា៖ «យើងដឹងថា យើងជាក្រុមដ៏ខ្លាំង ប៉ុន្តែដើម្បីឲ្យគេទទួលស្គាល់ទូទាំងពិភពលោក ក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមដ៏ខ្លាំងបំផុត អ្នកត្រូវតែឈ្នះពាន Champions League»។

កីឡាកររូបនេះ បានបន្ថែមទៀតថា៖ «វាមិនអាចកាត់សេចក្តីទៅលើអ្វីដែលក្រុមនេះ សម្រេចបានក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះឡើយ។ យើងមានឱកាសទី២ជាមួយនឹងលោក Pep និងក្រុមកីឡាករជាច្រើន ដែលស្ថិតនៅទីនេះ ហើយយើងត្រូវតែតែកំហុសនានា ដែលយើងបានបង្កើតឡើងពេលប្រកួតជាមួយនឹងក្រុម Chelsea»៕

ប្រភពព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម