Vissel Kobe ចុះ MoU ជាមួយ Aston Villa លើការអភិវឌ្ឍយុវជន

Vissel Kobe's Andres Iniesta (R) takes a shot as Barcelona's Spanish defender Eric Garcia (L) looks on during the football friendly between Japan's Vissel Kobe and Spanish side Barcelona at the Japan National Stadium in Tokyo on June 6, 2023. (Photo by Philip FONG / AFP)

ក្លិបបាល់ទាត់នៅ Premier League, Aston Villa បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការដៃគូជាមួយក្លិប ជប៉ុន Vissel Kobe ដោយភាគីស្ថិតក្នុងគោលដៅតែមួយគឺអភិវឌ្ឍថ្នាលយុវជន។

Category Top

ក្នុងសេចក្តីថ្លែងការរបស់ក្លិបទាំងពីរឱ្យដឹងថា កិច្ចសហការជាដៃគូនេះគឺជាការបើកផ្លូវនាំយកយុវជនដែលមានទេពកោសល្យមានឱកាសបង្ហាញសមត្ថភាពនៅទឹកដីអឺរ៉ុប។ ក្នុងកិច្ចព្រមព្រៀងនេះដែរ ក៏មានការសហការគ្នានៃការផ្លាស់ប្តូរបទពិសោធ យុទ្ធសាស្រ្តបង្វឹក យុទ្ធសាស្រ្តនៅលើទីលាន ការវិភាគ និងតាមដានជ្រើសរើសកីឡាករដែលមានសមត្ថភាពពិតប្រាកដ ជំរុញពួកគេឱ្យដើរផ្លូវតម្រង់្មកចំនុចកំពូលនៃអាជីព។

 

ជាមួយគ្នានោះដែរ Aston Villa បានបញ្ជាក់ថា កីឡាករពីររូបរបស់ Vissel Kobe អាយុក្រោម ១៦ ឆ្នាំ នឹងផ្លាស់មកហ្វឹកហាត់ជាមួយថ្នាលយុវជនរបស់ Aston Villa ក្នុងខែនេះ ហើយក្រុមយុវជន Aston Villa នឹងចូលរួមការប្រកួត កម្មវិធីមួយនៅទឹកដីជប៉ុនឆ្នាំក្រោយ។

 

Aston Villa កំពុងឈរលេខ ៥ ក្នុងតារាង English Premier League បច្ចុប្បន្ន ដោយនឹងត្រូវជួបជាមួយ West Ham United ថ្ងៃអាទិត្យនេះ ខណៈ Vissel Kobe ដែលកំពុងឈរកំពូលតារាងនៅក្របខណ្ឌកំពូលជប៉ុន J-League នោះ នឹងត្រូវជួប Kashima Antlers ថ្ងៃសៅរ៍នេះ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម