Vinicius Jr ​ថា ការ​រើស​អើង​ ជា​រឿង​សាមញ្ញ​ទៅហើយ​ក្នុង La Liga ក្រោយ​ការ​វាយ​តប់​គ្នា

JR

ខ្សែ​ប្រយុទ្ធ Vinicius Jr បាន​និយាយ​ថា ក្រប​ខ័ណ្ឌ La Liga គឺ​ជា​លីគ ដែល​ធ្លាប់​តែមានភាព​ល្បី​ល្បាញ​ដោយ​សារ​តែ​តារាឆ្នើម Ronaldinho, Ronaldo, Cristiano Ronaldo និង Lionel Messi នោះ សព្វ​ថ្ងៃនេះ គឺ​ល្បីល្បាញ​ដោយ​សារ​តែ​ការរើស​អើង​ជាតិសាសន៍​។ តារាឆ្នើម​របស់​ក្លិប Real Madrid រូប​នេះ បាន​លើក​ឡើង​បែបនេះ ក្រោយពី​​ការ​ប្រកួត​មួយ ដែល​រូប​គេ​បាន​រង​ពិន័យ​កាត​ក្រហម នៅ​ជិត​បញ្ចប់​ការ​ប្រកួត បន្ទាប់​ពី​ការ​ពិនិត្យ​វីដេអូ​ឡើងវិញដើម្បីមើល​សកម្មភាព​រូប​​គេ​វាយ​ទៅលើផ្ទៃ​មុខ​​កីឡាករ Hugo Duro របស់​ Valencia​។

ជម្លោះ​នៃ​ការ​វាយ​តប់​គ្នា​នេះ បាន​ផ្ទុះ​ឡើង​​ក្នុង​ប្រអប់​ទី​របស់​ក្រុម Valencia ក្រោយពីខ្សែ​បម្រើ Yunus Mussa មិន​បាន​ផ្តល់​បាល់​ទៅ​ឲ្យ​ក្រុម Real Madrid ដែលកំពុង​តែ​ព្យា​យាម​ស្វែង​រក​គ្រាប់​បាល់​តាមស្មើ​​។​ ខ្សែ​ប្រយុទ្ធ Vinicius Jr បាន​ផ្ទុះ​កំហឹង និង​​បាន​វាយ​ Duro នៅលើ​ទីលាន ប៉ុន្តែ​រូប​ភាព​វី​ដេអូ បង្ហាញ​ថា ខ្សែ​ប្រយុទ្ធរបស់ Valencia រូប​នេះ បានក្លេ​ក​ Vinicius Jr មុន​។

Category Top

Vinicius

ក្រោយពី​ការ​រង​ពិន័យ​កាតក្រហម Vinicius Jr បាន​ទះ​ដៃ​សាទរបែប​ចំអក​ដល់​ការ​សម្រេច​ចិត្តនេះ និង​បាន​ធ្វើ​កាយ​វិការ​ទៅកាន់អាជ្ញាកណ្តាល អំពី​ការ​រង​នូវ​ការ​ក្លេ​ក​។ ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំរូបនេះ ត្រូវ​បាន​ធ្វើ​ឲ្យ​ស្ងប់​ចិត្ត​ដោយ​មិត្ត​រួមក្រុម​របស់​ខ្លួន នៅពេល​ដែល​រូប​គេ​បាន​រងនូវ​ការ​ស្រែក​អំអក​ឲ្យ នៅពេល​ដែល​​ដើរ​ចេញពី​ទីលាន​ប្រកួត​។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត Vinicius Jr បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «ខ្ញុំពិត​ជា​ខក​ចិត្ត​ណាស់​។ ក្រប​ខ័ណ្ឌលីគ​ជើង​ឯក​នេះ ដែល​ធ្លាប់​តែ​ល្បី​ល្បាញ​ដោយ​សារ​តែ​តា​រាឆ្នើម Ronaldinho, Ronaldo, Cristiano [Ronaldo] and [Lionel] Messi ថ្ងៃនេះ ល្បីល្បាញ​ដោយ​សារ​តែ​ការរើស​អើង​»​៕

ប្រភព​ព័ត៌​មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«ឱកាសឈ្នះរង្វាន់កីឡាស៊ីហ្គេមរង្វាន់ទឹកប្រាក់ចុចទីនេះ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម