Van Dijk អាណិត​ Mane ខណៈ​ ហូ​ឡង់ ត្រៀម​ប៉ះ សេ​ណេហ្គាល់ ក្នុង World Cup រាត្រីនេះ

ខ្សែការពារ Van Dijk

តារាឆ្នើម​អន្តរ​ជាតិ​ហូ​ឡង់ Virgil van Dijk បាននិយាយ​ថា រូប​គេ​ពិត​ជា​ខកចិត្ត​ក្នុង​ពេល​ដឹក​ថា អតីត​មិត្ត​រួមក្រុម Liverpool របស់​គេ​គឺ Sadio Mane នឹង​អវត្តមានក្នុងព្រឹត្តិការណ៍ World Cup ដោយ​សារ​តែ​បញ្ហា​របួស បើ​ទោះ​បី​​ការ​អវត្ត​មាន​នេះ នឹងផ្តល់​ការមានប្រៀប​ដល់ក្រុម​ជម្រើស​ជាតិហូ​ឡង់​ ក៏ដោយ​។

ខ្សែ​ការពារ​រូប​នេះ ធ្លាប់​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ត្រូវ​ជួប​ជាមួយនឹង Mane នៅ​ពេល​ដែលក្រុម​ជម្រើស​ជាតិហូ​ឡង់ ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិសេណេហ្គាល់ ក្នុងការ​ប្រកួត​បើកឆាកក្នុងពូល A របស់ពួកគេ នៅ​រាត្រីថ្ងៃ​ចន្ទ ទី​២១ ខែ​វិច្ឆិកា ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Bayern Munich រូបនេះ នឹង​ត្រូវ​​អវត្ត​មានក្នុង World Cup ដោយ​សា​រតែ​​រង​របួស​​ជើង​ ក្នុងពេល​លេង​ឲ្យ​ក្លិប​របស់គេ​​។

Category Top

Van Dijk

ក្នុង​សន្និសីទ​សារ​ព័ត៌មានមុន​ការ​ប្រកួតនៅ​ទីក្រុង​ដូហា Van Dijk បាន​ឲ្យដឹងថា៖ «ខ្ញុំ​បាន​ទូរ​ស័ព្ទ​ទៅកាន់​រូប​គេ នៅ​ថ្ងៃ​បន្ទាប់ ហើយ​ពិតណាស់ ខ្ញុំ​ចង់​ដឹង​ថា រូប​គេ​​សុខ​សប្បាយ ឬ​អត់​​។ មាន​ពាក្យ​ចរ​ចាម​អា​រ៉ាម​ជាច្រើន​។ ក្នុងនាម​ជា​មិត្ត​ម្នាក់ ខ្ញុំ​ចង់​ដឹង​ថា រូបគេ​​យ៉ាងម៉េចហើយ​។ វាមិនមែន​ជា​ព័ត៌មាន​ល្អ​ដែល​រូប​គេ​បាន​ជួប​ប្រទះ​ឡើយ ហើយ​ជា​អកុសល រូបគេ​មិនអាច​ចូលរួម​ក្នុង​យុទ្ធនាការ​នេះបានឡើយ​»​។

Van Dijk និង Mane ធ្លាប់​បាន​លេង​ជាមួយគ្នា នៅ​ក្លិប Southampton មុន​ពេលកីឡាករ​ទាំង​២ បាន​លេង​ជាមួយគ្នាម្ត​ងទៀត​នៅ Anfield ដោយ​បាន​ឈ្នះ​ពានក្រប​ខ័ណ្ឌ Premier League និង Champions League ជាមួយ​គ្នានេះ ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp៕

ប្រភព​ព័ត៌មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម