UEFA Champions League ពូល E ៖ At. Madrid ដឹកដៃ Lazio ទៅវគ្គ Knockout

Atletico Madrid និង Lazio បានធានាកៅអីនៅវគ្គចាញ់ធ្លាក់ ១៦ ក្រុមចុងក្រោយ UEFA Champions League  ចុះឈ្មោះ 188Asia  ក្រោយជ័យជំនះរៀងខ្លួនក្នុងពូល E យប់មិញ។ ក្រុមភ្ញៀវ Atletico Madrid បានទៅយកបីពិន្ទុពីក្រុមជើងឯកហូឡង់ Feyenoord តាមរយៈជ័យជំនះ ៣-១។

Category Top

​គ្រាប់បាល់ចូលទីខ្លួនឯងរបស់ Feyenoord តាំងពីនាទីទី ១៤ គឺជាគ្រាប់បាល់នាំមុខសម្រាប់ Atletico Madrid មុនពេលដែល Mario Hermoso ស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏អស្ចារ្យរបស់ខ្លួននៅនាទីទី ៥៧ ឱ្យក្រុមលោក Diego Simeone នាំមុខ ២-០។

​ក្រុមម្ចាស់ផ្ទះក៏តាមបានមួយគ្រាប់វិញដោយបាល់តែតបញ្ចូលទីពីរបស់ Mats Wieffer ពីបាល់ជ្រុង តែគ្រាប់បាល់ចូលទីខ្លួនឯងមួយគ្រាប់ទៀតរបស់ Feyenoord គឺជាគ្រាប់បាល់ធានាជ័យជំនះឱ្យ Atletico Madrid កក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយដោយឈរលេខ ១ ក្នុងពូលមាន ១១ ពិន្ទុ។

​ងាកទៅមួយប្រកួតទៀត Lazio ក៏អមដំណើរជាមួយ Atletico Madrid ទៅវគ្គបន្តដែរក្រោយយកឈ្នះក្រុមភ្ញៀវ សស្កុតឡេន Glasgow Celtic ២-០។ ​ពីរគ្រាប់ជ័យជំនះនេះ សម្រេចបានដោយខ្សែប្រយុទ្ធអ៊ីតាលី Ciro Immobile ធ្វើឱ្យ Lazio ឈរលេខ ២ មាន ១០ ពិន្ទុដាច់ពីក្រុមលេខ ៣ Feyenoord ៤ ពិន្ទុ ខណៈនៅសល់តែ ១ ប្រកួតទៀតបញ្ចប់ការប្រកួតក្នុងពូល។
​ប្រកួតចុងក្រោយ Celtic ត្រូវទទួល Feyenoord ខណៈ Atletico Madrid ទទួល Lazio៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម