UEFA Champions League ចាញ់ ៣ ក្នុង ៧ប្រកួត Rangers សម្រេចបញ្ឈប់អ្នកចាត់ការ Michael Beale

ក្លិបបាល់ទាត់ស្កុតឡេន Glasgow Rangers បានសំរេចបញ្ចប់តំណែងអ្នកចាត់ការ Michael Beale ចេញពីតំណែងហើយក្រោយរងបរាជ័យ ៣ ប្រកួតក្នុងចំណោម ៧ ប្រកួតក្នុងលីគរដូវកាលនេះ។

Category Top

បរាជ័យក្នុងទឹកដីរបស់ខ្លួនចុងសប្តាហ៍កន្លងទៅ ក្រោមថ្វីជើង Aberdeen បានធ្វើឱ្យ Rangers នៅពេលនេះដេញពីក្រោយគូប្រជែង Celtic ដល់ទៅ ៧ នៅក្របខណ្ឌ Scottish Premiership។     មុនជួប Aberdeen នេះដែរ Rangers ក៏បានរងបរាជ័យធ្ងន់កផងដែរក្រោមថ្វីជើង PSV នៅ UEFA Champions League។

 

អតីតខ្សែបម្រើក្លិបលោក Steven Davis ឡើងមកកាន់តំណែងបណ្តោះអាសន្នសិន ទំរាំក្លិបរកបានអ្នកចាត់ការថ្មី។

 

រំលឹកថាលោក Michael Beale បានចាកចេញពី QPR កាលពីខែវិច្ឆិកាឆ្នាំមុនជំនួសតំណែងអ្នកចាត់ការសញ្ជាតិហូឡង់ Giovanni van Bronckhorst និងចាប់ផ្តើមអាជីពរបស់ខ្លួនដោយរកបានជ័យជំនះ ១៣ ក្នុងចំណោម ១៤ ប្រកួតដំបូងរដូវកាលមុន៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម