Ter Stegen នឹងអវត្តមានពី Barcelona ៣ ខែ ដោយសារវះកាត់របួសខ្នង

អ្នកចាំទី Barcelona និងក្រុមជម្រើសជាតិអាល្លឺម៉ង់ Marc Andre ter Stegen នឹងត្រូវទទួលការវះកាត់របួសខ្នងរបស់ខ្លួន ដែលនឹងត្រូវប្រឈមអវត្តមានពីទីលានមួយរយៈ។​​ ចុះឈ្មោះ 188Asia

Category Top

អតីតអ្នកចាំទី Monchengladbach រូបនេះបានអវត្តមានពី Barcelona ប៉ុន្មានប្រកួតចុងក្រោយនេះ បន្ទាប់ពីដកខ្លួនពីក្រុមជម្រើសជាតិអាល្លឺម៉ង់មុនការប្រកួតមិត្តភាពកាលពីខែមុន ដោយសារមានរបួសអំឡុងការបោះជំរំហ្វឹកហាត់។

 

Ter Stegen បានបង្ហោះសារនោះលើគណនី Instagram របស់ខ្លួនថា បន្ទាប់ពីមានការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ និងក្លិប បានសំរេចថារបួសខ្នងផ្នែកក្បែចង្កេះរបស់ខ្លួន ត្រូវការវះកាត់ដោយសារមានការឈឺចុកចាប់បន្តិចបន្តួចរំខាន។

 

ជុំវិញរបួសនេះដែរ Barcelona មិនបានបញ្ជាក់ពេលវេលាដែលកីឡាករវ័យ ៣១ ឆ្នាំរូបនេះត្រូវសម្រាកឡើយ តែសារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា Ter Stegen នឹងត្រូវសម្រាកដល់ខែកុម្ភៈ រឺក្រោយការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League។

 

Marc Andre ter Stegen បង្ហាញខ្លួនបាន ១៧ ប្រកួតគ្រប់ក្របខណ្ឌរដូវកាលនេះជាមួយ Barcelona រក្សាសំណាញ់បាន ៨ ប្រកួត៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម