Spurs ទិញបានខ្សែការពារ Radu Dragusin ជំនួស Eric Dier ដែលផ្លាស់ទៅ Bayern Munich

Spurs ទិញខ្សែការពារអង់គ្លេស Eric Dier បានសម្រេចក្នុងការផ្ទេរចេញពី Tottenham Hotspur ចុះឈ្មោះ 188Asia ទៅកាន់ក្លិបអាល្លឺម៉ង់ Bayern Munich ហើយក្នុងកិច្ចសន្យាខ្ចីជើងដល់ចប់រដូវកាល។

Category Top

កីឡាករវ័យ ២៩ ឆ្នាំជម្រើសជាតិអង់គ្លេសរូបនេះ ស្ថិតនៅក្រៅជម្រើសរបស់អ្នកចាត់ការ Spurs បច្ចុប្បន្នលោក Ange Postecoglou ដោយបង្ហាញខ្លួនបានត្រឹម ៤ លើកប៉ុណ្ណោះនៅ Premier League រដូវកាលនេះ។

 

Dier បានហៅការផ្ទេរនេះគឺជាក្តីស្រមៃក្លាយជាការពិតមួយ ដែលខ្លួនចង់ប្រកបអាជីពនៅក្លិបយក្សដូចជា Bayern Munich បែបនេះថ្ងៃណាមួយ។

 

Eric Dier នៅសល់កិច្ចសន្យាជាមួយ Spurs ត្រឹម ៦ ខែទៀតប៉ុណ្ណោះ ខណៈ Spurs ក៏ប្រឈមនឹងការបាត់បង់កីឡាករវ័យ ២៩ ឆ្នាំរូបនេះ ស្របពេលដែលការចរចាកិច្ចសន្យាថ្មីមិនបានកើតឡើងឡើយ ហើយ Bayern Munich ក៏មានជម្រើសទិញផ្តាច់ផងដែរ។

Eric Dier នឹងចូលរួមជាមួយអតីតមិត្តរួមក្រុមរបស់ខ្លួន Harry Kane ជាមួយក្រុមជើងឯកអាល្លឺម៉ង់​ ៣២ សម័យ Bayern Munich។

 

រំលឹកថា Eric Dier បានផ្លាស់មកកាន់ Spurs តាំងពីឆ្នាំ ២០១៤ ផ្ទេរពីក្លិបព័រទុយហ្កាល់ Sporting Lisbon ក្នុងតម្លៃ ៤ លានផោន និងបានបង្ហាញខ្លួនសរុបនៅ English Premier League ២៧៤ ប្រកួត។

 

ជាមួយនឹងការចាកចេញរបស់ Dier នេះដែរ Spurs ក៏ទិញបានខ្សែការពារម្នាក់មកជំនួសផងដែរគឺកីឡាកររ៉ូម៉ានី Radu Dragusin ផ្ទេរពីក្លិបអ៊ីតាលី Genoa ក្នុងតម្លៃ ២១.៥ លានផោន។

 

កីឡាករវ័យ ២១ ឆ្នាំរូបនេះបានបង្ហាញខ្លួនពេញ ២២ ប្រកួតនៅ Serie A រដូវកាលនេះ និងត្រូវបាន Bayern Munich ចាប់អារម្មណ៍ផងដែរ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម