Sporting ឈ្នះ Porto ២-០ ឡើងគ្រងកំពូលតារាង Liga Portugal

ក្លិបបាល់ទាត់ Sporting ឡើងឈរកំពូលតារាងជើងឯកបាល់ទាត់លីគកំពូលប្រទេសព័រទុយហ្កាល់ ក្រោយឈ្នះ Porto ក្នុងលទ្ធផល ២ទល់នឹង០ យប់ថ្ងៃទី១៨ ខែធ្នូនេះ។  ចុះឈ្មោះ 188Asia

Category Top

ជំនួបនេះ លេងបានត្រឹម១១នាទីប៉ុណ្ណោះ Sporting ផ្តើមនាំមុខដោយ ដោយគ្រាប់បាល់របស់កីឡាករ Viktor Gyokeres។ ១នាទីមុនចប់ការប្រកួត Sporting មានឱកាសបន្ថែម ដោយការតែតបាល់បញ្ចូលទីរបស់កីឡាករ Viktor Gyokeres ដដែល ប៉ុន្តែក្រោយពិនិត្យ វីដេអូជំនួយអាជ្ញាកណ្តាល (VAR) អាជ្ញាកណ្តាល Nuno Almeida សម្រេចជាគ្រាប់បាល់មិនបានការ។

 

ក្រោយមក Porto មានឱកាសពីការតែតរបស់កីឡាករ Galeno ដោយ Joao Mario បញ្ជូនបាល់ឱ្យ តែត្រូវកីឡាករអ្នកចាំទី Sporting រារាំងបានសម្រេច។ នាទីទី៤៩ Porto សល់គ្នា១០នាក់ បន្ទាប់ពីកីឡាករ Pepe បង្ករកំហុសទៅលើកីឡាករ Matheus Reis ហើយអាជ្ញាកណ្តាលក៏ផ្តល់កាតក្រហម។

 

នាទីទី៦០ កីឡាករ Pedro Goncalves បន្ថែមមួយគ្រាប់ទៀតឱ្យ Sporting ពេលដែលកីឡាករ Viktor Gyokeres បញ្ជួនបាល់ឱ្យ។ នាទីនៅសេសសល់គ្មានគ្រាប់បាល់កើតឡើងទៀតទេ។ ចប់ការប្រកួត Sporting ឈ្នះ Porto ២ទល់នឹង០ ឡើងមកឈរកំពូលតារាងមាន ៣៤ពិន្ទុ ក្រោយ១៤ប្រកួត Benfica លេខ២មាន ៣៣ពិន្ទុ ខណៈ Porto លេខ៣មាន ៣១ពិន្ទ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម