Sevilla ឈ្នះពាន Europa League ជាលើកទី៧ ក្រោយផ្តួល Roma របស់លោក Mourinho

seviila

Sevilla បានឈ្នះពាន Europa League ជាលើកទី៧ ក្រោយពីពួកគេបានផ្តួលក្រុម Roma ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី នៅកីឡដ្ឋាន Puskas Arena ក្នុងទីក្រុង Budapest កាលពីថ្ងៃពុធ។

កីឡាករ Gonzalo Montiel ដែលក៏បានរកគ្រាប់បាល់ឈ្នះពីការស៊ុតប៉េណាល់ទីឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងព្រឹត្តិការណ៍ World Cup ពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិបារាំងនោះ បានបង្កើតឲ្យមានភាពរំភបម្តងទៀត សម្រាប់ក្លិបអេស្ប៉ាញ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅនាទីបន្ថែម១៥នាទី២ដង។ រូបគេបានស៊ុតបាល់ប៉េណាល់ទីនោះ ចូលទីយ៉ាងល្អ ក្រោយពីកីឡាករ Roger Ibanez និង Gianluca Mancini បានស៊ុតបាល់អត់ចូលទីសម្រាប់ក្រុម Roma។

Category Top

sevill

Sevilla ដែលបច្ចុប្បន្នបានឈ្នះរាល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រទាំង៧លើក ដែលពួកគេបានប្រកួតក្នុងយុទ្ធនាការនេះ បើគិតចាប់តាំងពីការឈ្នះពានជាលើកទី១របស់ពួកគេពេលប្រកួតជាមួយនឹងក្រុម Middlesbrough កាលពីឆ្នាំ២០០៦។ ការឈ្នះពាន Europa League ជាលើកទី៧ របស់ពួកគេ ក៏បានជួយឲ្យពួកគេឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយផងដែរ បើទោះបីបានបញ្ចប់ក្នុងចំណាត់ថ្នាក់ក្រៅតំបន់កំពូលទាំង៤ លើតារាង La Liga ក៏ដោយ៕

ប្រភពព័ត៌មាន៖ BBC

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម