Sancho សង្គ្រោះ Man United ក្នុង​​ពេល​វាយ​បក​តាមស្មើ​ក្រុម Leeds

Sancho

ការ​ស៊ុត​បាល់បញ្ចូល​ទី​ជាលើកដំបូង​របស់​កីឡាករ​បម្រុង Jadon Sancho បើគិត​ចាប់​តាំង​ពី​ខែ​កញ្ញា បាន​ជួយ​​ឲ្យ​ក្រុម Manchester United បំពេញការ​វាយ​បក​តាម​ស្មើ​ក្នុងលទ្ធ​ផល ២-២ ជាមួយនឹងក្រុម Leeds United ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាលពីថ្ងៃពុធ ខណៈ​ដែលក្រុម​ម្ចាស់​ផ្ទះ​​បាន​វាយ​បក​តាមពីក្រោយ​២គ្រាប់ ដើម្បី​ដណ្តើម​បាន​១ពិន្ទុ​។

Leeds បាន​គេច​ផុត​ពីការ​ធ្លាក់​ចូល​ក្នុង​អន្ទាក់ និង​បាន​​ធ្វើ​ឲ្យ​​​អ្នកគាំទ្រ​របស់​ក្រុម Man United បិទ​មាត់​និយាយ​លេង​ចេញ ក្រោយពី​លេង​បាន​រយៈពេល​៥៥​វិនាទី ដែលនៅពេល​ពេលនោះ កីឡាករ Wilfried Gnonto បាន​បង្កើត​ភាព​រីករាយ​ដល់​ក្រុម​ភ្ញៀវ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​។

Category Top

Rashford

ក្រុមម្ចាស់ផ្ទះ​បាន​ខ្ជះ​ខ្ជាយ​ឱកាស​ជាច្រើន ដើម្បី​តាម​ស្មើ​វិញ​នៅ​តង់ទី១ នៅមុនពេលក្រុម Leeds ទំនង​ដូច​ជា​បាន​បង្កើត​ការភ្ញាក់ផ្អើល​តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏មិននឹកស្មាន​ដល់​ទៅហើយ ក្នុង​តង់​ទី​២ នៅពេលដែល​ខ្សែ​ការ​ពារ Raphael Varane បាន​ធ្វើ​ឲ្យ​បាល់ចូល​ទីខ្លួន​ឯង ដើម្បី​បន្ថែម​ការនាំមុខ​របស់ក្រុម​ភ្ញៀវ​។

ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​ឡើង​ទម្រង់លេង Marcus Rashford តែត​បាល់​បំ​ប៉ោង​សំណាញ់ទី​ដើម្បី​ជួយ​ឲ្យ​ក្រុមម្ចាស់ផ្ទះ​វាយ​បក​បាន​១​គ្រាប់​វិញ​នៅនាទី ទី​៦២ ហើយ Sancho បាន​ចូលលេងក្នុង​នាម​ជាកីឡាករ​បម្រុង ដើម្បី​ជួយ​ឲ្យ​ក្រុមខ្លួន​ដណ្តើម​បាន​១ពិន្ទុ តាមរយៈ​ការ​ស៊ុត​បាល់បញ្ចូល​ទី​ក្នុង​រយៈពេល​៨នាទីក្រោយមក​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម