Ronaldo និង Messi បង្ហាញពី​ទម្រង់​លេង​ដ៏អស្ចារ្យ​ដូចគ្នា ក្នុង​ការ​ប្រកួត​មិត្ត​ភាព

Ronaldo

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo និង Lionel Messi បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នឹកដល់​​ពេល​វេលា​នៃ​ការ​ប្រជែង​គ្នា​ដ៏​ស្វិត​ស្វាញ​រវាង​កីឡាករ​ទាំង​២ ខណៈ​ដែល​តារាឆ្នើម​ទាំង​២ បាន​ស៊ុត​បាល់បញ្ចូល​ទី​ដូចគ្នា ក្នុងការ​ប្រកួត​​មិត្ត​ភាព​មួយ កាលពីថ្ងៃព្រហស្បតិ៍ នៅមុន​ពេលកីឡាករ Hugo Ekitike បាន​ជួយ​ឲ្យ​ក្រុម Paris Saint-Germain ក្នុង​លទ្ធ​ផល ៥-៤ លើ​ក្រុម Riyadh Season Team​។

បើ​ទោះ​បី​ការ​ប្រកួត​នេះ មិន​សូវ​សំខាន់​សម្រាប់ក្រុម​ទាំង​២​ក៏ដោយ បុន្តែ អ្នក​គាំទ្រ​កីឡា​បាល់​ទាត់​ទូ​ទាំង​ពិភព​លោក បាន​មើល​ឃើញនូវ​ទស្សនីយ​ភាព​ដ៏រំភើប​ ដែល​នាំ​ឲ្យ​​មាន​ការ​នឹក​ដល់​ឆ្នាំ​​​​នៃ​ការ​ប្រជែង​គ្នា​ដ៏​គួរ​ឲ្យ​ចង​ចាំក្នុងកីឡា​បាល់ទាត់​រវាង​កីឡាករ​ទាំង​២​។

Category Top

Messi

ក្នុងការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​នៅ​តង់ទី​១​នា​កីឡដ្ឋាន King Fahd ក្នុង​ទីក្រុង Riyadh គ្រាប់​បាល់ស៊ុត​បញ្ចូល​ទី​ពី​កីឡាករ Messi និង Marquinhos ត្រូវ​បាន​តាមស្មើ​វិញ ដោយ Ronaldo ​ស្រប​ពេល​ដែលកីឡាករ Juan Bernat របស់ PSG បាន​រង​ពិន័យកាតក្រហម ចំពោះ​ការ​ប្រជែង​ដណ្តើម​​បាល់​ដ៏គ្រោះ​ថ្នាក់​លើ​ខ្សែ​បម្រើ​អន្តរ​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត​ Salem Al-Dawsari​។

ក្រុម​ទាំង​២ បាន​វាយ​បក​ទៅ​​វិញ​ទៅមក​ដូចគ្នា នៅ​តង់ទី​២ ប៉ុន្តែ គ្រាប់បាល់​នៅនាទី ទី​៧៨​របស់ Ekitike បានក្លាយ​ជា​គ្រាប់បាល់​កាត់សេចក្តី​ក្នុងការ​ប្រកួតនោះ​តែម្តង​។ លោក Cristophe Galtier គ្រូបង្វឹក​របស់ PSG បាន​ឲ្យដឹងថា៖ «យើង​បាន​ឃើញ​គ្រាប់បាល់​ជាច្រើន ក្នុងកីឡដ្ឋាន​ដ៏​អស្ចារ្យ​មួយ ក្រោម​បរិយាកាស​ដ៏រំភើប​រីក​រាយ​»​៕

ប្រភ​ពព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម