ក្លិប Al-Nassr កក់​ថ្ងៃ​ពិនិត្យ​សុខភាព​ជាមួយ Ronaldo ក្រោយ​ផ្តល់​សំណើ​ទឹកប្រាក់​ដ៏ច្រើន​សន្ធឹក​សន្ធាប់

Cristiano Ronaldo

បើ​យោង​ទៅតាម​គេហទំព័រ Daily Mail ក្លិប Al-Nassr បាន​កក់​ថ្ងៃ​ពិនិត្យ​សុខភាព​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo រួច​ជាស្រេច ខណៈ​ដែល​ពួក​​គេ​កំពុង​តែ​ខិត​កាន់​តែកៀក​ក្នុងការ​នាំ​យក​តា​រាឆ្នើម​ជើង​ចាស់​អន្តរ​ជាតិ​ព័​រ​ទុយ​ហ្គាល់​រូបនេះ ទៅកាន់​ប្រទេស​អា​រ៉ាប៊ី​សា​អ៊ូឌី​ត ហើយ​។

Ronaldo និង​ក្លិប Manchester United បាន​រំលាយ​កិច្ច​សន្យា កាលពី​ខែ​មុន ក្រោយ​ពី​រូប​គេ​បានផ្តល់​បទសម្ភាសន៍ ទៅកាន់​លោក Piers Morgan ដើម្បី​ធ្វើការ​រិះ​គន់​ទៅលើ​លោក​គ្រូបង្វឹក Erik ten Hag និង​ក្លិប​របស់​ខ្លួន​។ ចាប់​តាំងពី​ពេល​នោះ ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​រូបនេះ បាន​ព្យាយាម​ស្វែង​រក​ក្លិប​ថ្មី ហើយ​បច្ចុប្បន្ន ទំនង​ដូច​ជា​ត្រូវ​ផ្ទេរ​ទៅកាន់​ប្រទេសនៅ​តំបន់​មជ្ឈិម​បូព៌ា​ហើយ​។

Category Top

Ronaldo

ក្លិប Al-Nassr រំពឹង​ទុក​ថា នឹង​បំពេញការ​ផ្ទេរ​នេះ ស្រប​ពេល​ដែលពួក​គេ​បាន​រៀប​ចំកន្លែង​ស្នាក់​នៅ សម្រាប់​ទាំង​កីឡាករ និង​ទីប្រឹក្សា​របស់​គេ រួច​រាល់ហើយ​​។ ក្រៅ​ពី​ការក្លាយ​ជា​កីឡាករ​​ដែលមាន​ភាពល្បី​ល្បាញ​បំផុត​ក្នុងកីឡា​បាល់ទាត់​អា​រ៉ាប៊ី​សា​អ៊ូឌីត នៅលើ​ទីលាន​ប្រកួត Ronaldo ក៏​នឹង​ទទួល​បាន​តួនាទី​ដ៏សំខាន់​ក្នុង​ក្លិប​ផង​ដែរ ក៏​ដូច​ជា​ប្រាក់​ចំណូល​ដ៏ច្រើនសន្ធឹក​សន្ធាប់ ប្រសិន​បើ​រូប​គេ​ទទួល​យក​សំណើ​របស់​ក្លិប Al-Nassr​។

ក្លិបមួយនេះ ត្រៀម​កញ្ចប់​ប្រាក់​​រហូត​ដល់​ទៅ​​១៧៣​លានផោន (ស្មើនឹង​២០៩,២​លាន​ដុល្លារ​អាមេរិរក) ក្នុង​១ឆ្នាំ​សម្រាប់ Ronaldo ដែលមានន័យ​ថា រូប​គេ​អាច​ទទួល​បាន​ដល់ទៅ​១៧,៤លានដុល្លារ​ក្នុង​១​ខែ​៕

ប្រភព​ព័ត៌​មាន៖ Daily Mail

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម