Ronaldo ក្លាយ​ជា​កីឡាក​រ​រកបាន​ចំណូល​ខ្ពស់​ជាង​គេបំផុត​ ក្រោយ​បំពេញ​ការ​ផ្ទេរ​ទៅកាន់ Al Nassr

Ronaldo

Cristiano Ronaldo នឹង​​ទទួល​បាន​ប្រាក់​ចំណូល​រហូត​ដល់​ទៅ​១៧៧លានផោន (ស្មើ​នឹង​២១៤​លាន​​ដុល្លារ​អាមេរិក) ក្នុង​​១​ឆ្នាំ នៅ​ក្លិប Al Nassr ដែល​ជាកន្លែង​រូប​គេ​​ក្លាយ​ជា​អត្ត​ពិក​រក​បាន​ចំណូល​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​។

ការ​ផ្ទេរ​របស់​កីឡាករ​វ័យ​៣៧​ឆ្នាំ​រូបនេះ ទៅកាន់​ក្លិប​​អា​រ៉ា​ប៊ី​សា​អ៊ូឌីត ត្រូវ​បាន​ប្រកាសជា​ផ្លូវ​ការ​កាលពីថ្ងៃ​សុក្រ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់រូបនេះ បាន​ចុះ​​ហត្ថលេខា​លើ​កិច្ច​សន្យា​មួយ​ដែល​នឹង​មាន​សុពល​ភាព​រហូត​ដល់​​ឆ្នាំ​២០២៥​។

Category Top

ទាក់​​ទង​នឹង​ការ​ផ្ទេរ​របស់​គេ Ronaldo អតីត​ខ្សែ​ប្រយុទ្ធ​របស់ក្លិប Manchester United បាន​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​រំភើ​បណាស់​ចំពោះ​ការ​ទទួល​បាន​បទពិសោធន៍ថ្មី​ ក្នុងក្រប​ខ័ណ្ឌលីគ​ផ្សេង​​គ្នា និង​នៅក្នុង​ប្រទេស​ផ្សេង​គ្នាមួយ​។ ទស្សនវិស័យ​ដែលក្លិប Al Nassr មាន ពិត​ជា​អស្ចារ្យ​ណាស់​​។ ខ្ញុំ​ពិត​ជា​រំភើប​ណាស់ដែល​បានចូលរួម​ជាមួយនឹង​មិត្ត​​រួម​ក្រុម​របស់ខ្ញុំ និង​ជួយ​ក្រុម​នេះ​ឲ្យ​កាន់​តែ​ជោគ​ជ័យ​បន្ថែម​ទៀត​»​។

Cristiano Ronaldo

នេះ​មិនមែន​ជា​រឿង​ដែល​​​គួរ​តែ​ភ្ញាក់​ផ្អើល​ឡើយ ក្រោយពី Ronaldo បាន​យល់​ព្រម​លើការផ្ទេរ​នេះ ក្រោយពី​ចុះ​កិច្ច​សន្យា​រយៈ​ពេល​២​ឆ្នាំកន្លះ ជាមួយនឹង​ចំណូល​កប់​ពពក​​​។ Ronaldo នឹង​​ទទួល​បាន​ចំណូល​១៧៧​លាន​ផោន ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ប្រាក់​ខែ​គោល​ចំនួន​៦២លាន​ផោន​ក្នុង​១​ឆ្នាំ​ផង​ដែរ រួម​ជាមួយនឹង​ប្រាក់​​ឧបត្ថម្ភ​ផ្នែក​ពាណិជ្ជ​​នានា​។ ហេតុនេះ មានន័យ​ថា រូប​គេ​នឹង​ទទួល​បាន​ចំណូល​១៤,៧៥​លាន​ផោន ជារៀង​រាល់​ខែ ឬ​ស្មើ​នឹង​៣,៤លានផោន ក្នុង​១​សប្តាហ៍​​។

តួ​លេខ​នេះ ធ្វើ​ឲ្យ Ronaldo ក្លាយ​ជា​កីឡាករ​ដែលរក​បាន​ចំណូល​ខ្ពស់​ជាង​គេ​បំផុត ពោល​គឺ​ច្រើន​ជាង Lionel Messi ទៅ​ទៀត ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Paris Saint-Germain ទទួល​​បាន​ចំណូល​១០៧លានផោន ក្នុង​១ឆ្នាំ​៕

ប្រភព​ព័ត៌​មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម