Real Madrid បំពេញការនាំយកតារាឆ្នើម Bellingham ពី Dortmund ក្នុងតម្លៃខ្លួនដ៏ខ្ពស់

Bellingham

ក្លិប Real Madrid បានឈានដល់ការព្រមព្រៀងគ្នាមួយដើម្បីទិញយក Jude Bellingham ពីក្លិប Borussia Dortmund ក្នុងតម្លៃខ្លួន១០៣លានអឺរ៉ូ (ស្មើនឹង១១០លានដុល្លារអាមេរិក) បូករួមទាំងប្រាក់ឧបត្ថម្ភនានាបន្ថែមទៀត ដែលអាចនឹងកើនដល់៣០លានអឺរ៉ូ។ ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះ នឹងទទួលការពិនិត្យសុខភាព នៅមុនពេលបំពេញការផ្ទេររបស់គេជាមួយនឹងកិច្ចសន្យា៦ឆ្នាំ។

Bellingham បានយល់ព្រមលើកិច្ចសន្យាដែលនាំឲ្យរូបគេទទួលបានចំណូលចន្លោះពី១០ ទៅ១២លានអឺរ៉ូ ក្នុង១រដូវកាល កាលពីខែមេសា ប៉ុន្តែ Real Madrid បានរង់ចាំរហូតទាល់តែក្លិប Dortmund បញ្ចប់រដូវកាលរបស់ពួកគេ នៅមុនពេលបំពេញការងារនៅផ្នែកចុងក្រោយនៃការផ្ទេរនេះ។ ពួកគេចង់ប្រកាស់ពីការផ្ទេរនេះ នៅក្នុងសប្តាហ៍នេះ។

Category Top

Jude

ខ្សែបម្រើវ័យ១៩ឆ្នាំរូបនេះ ធ្លាប់បានស្ថិតជាគោលដៅសម្រាប់ក្លិបជាច្រើនក្នុងក្របខ័ណ្ឌ Premier League ក្នុងនោះរាប់ទាំងក្លិប Manchester City ផងដែរ។ Liverpool បានដកខ្លួនចេញពីការប្រជែងទិញ ដោយសារតែតម្លៃខ្លួនរបស់គេ នឹងធ្វើឲ្យរាំងស្ទះដល់គម្រោងជួសជុលក្រុមរបស់លោក Jurgen Klopp។

Bellingham បានចូលរួមជាមួយនឹងក្លិប Dortmund ពី Birmingham ក្នុងឆ្នាំ២០២០ និងបានអភិវឌ្ឍន៍ខ្លួនទៅជាកីឡាករម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងដ៏ទើបកោសល្យបំផុតក្នុងពិភពលោក។ រូបគេនឹងផ្តល់ដំណោះស្រាយរយៈពេលវែងដល់ក្លិប Real Madrid ដោយសារតែតារាឆ្នើម Toni Kroos និង Luka Modric មានវ័យ៣៣ឆ្នាំ និង៣៧ឆ្នាំរៀងៗខ្លួនទៅហើយ៕

ប្រភពព័ត៌មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម