Real Madrid ដាក់​ពាក្យ​បណ្តឹង​ពី​បទឧក្រិដ្ឋ ក្រោយ​មាន​ការ​រើស​អើង​លើ Vinicius

fans

ក្រុម Real Madrid បាន​ដាក់​ពាក្យ​បណ្តឹង​ឧក្រិដ្ឋ​កម្ម​ទាក់​ទង​នឹង​ការ​ស្អប់ ទៅកាន់​រដ្ឋ​អាជ្ញា​​អេ​ស្ប៉ាញ ជុំ​វិញ​ការ​ប្រើប្រាស់​ពាក្យ​សម្តី​រើស​អើង​ជាតិសាសន៍ ទៅ​កាន់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល Vinicius Jr អំឡុង​ពេល​នៃ​ការ​ប្រកួត​កាលពីថ្ងៃ​អាទិត្យ ទិ​២១ ខែ​ឧសភា នៅកីឡដ្ឋាន Mestalla របស់​ក្លិប Valencia​។នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ក្លិប​ក្នុង​សេចក្តីថ្លែង​ការណ៍មួយកាលពីថ្ងៃចន្ទ​​។

ក្លិប​បាន​ឲ្យដឹងថា៖ «Real Madrid C.F. សូម​បង្ហាញពី​ការ​បដិសេធ និង​ការ​ថ្កោល​ទេស​ជា​ដាច់​ខាត​ចំពោះហេតុការណ៍​ដែល​បានកើតឡើង​កាលពី​ម្សិល​មិញ ទៅលើ​កីឡាករ​របស់​យើង Vinicius Jr»​។

Category Top

vinic

ក្នុងទស្ស​នៈ​របស់​ក្លិប ការ​វាយ​ប្រហារ​នេះ គឺ​ជា​ឧក្រិដ្ឋ​កម្ម​ស្អប់ ដែល​ក្លិប​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​ការិយា​ល័យ​មេធាវី​ប្រចាំ​រដ្ឋ​រួច​ហើយ​។ ដោយ​ឡែក ចល​នា​ប្រឆាំង​នឹង​ការមិន​ចេះ​អត់​ឱន និង​សមា​គម​កីឡាករ​បាល់ទាត់​អេ​ស្ប៉ាញ បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែង​ការណ៍​រួម​គ្នាមួយ​ថា ពួកគេ​ក៏​បាន​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ការិយា​ល័យ​រដ្ឋ​អាជ្ញា​ដូចគ្នា​នេះ​ផងដែរ ពោល​គឺ​ពី​បទ​ប្រើ​ពាក្យ​សម្តី​រើស​រើស​ទៅលើ​​កីឡាករ​ស្បែក​ខ្មៅ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«ឱកាសឈ្នះរង្វាន់កីឡាស៊ីហ្គេមរង្វាន់ទឹកប្រាក់ចុចទីនេះ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម