Real អា​ម៉ាស់មុខក្រោមស្នា​ដៃ Mallorca ខណៈ Barca បន្ថែម​ការនាំ​មុខ​ដល់ទៅ​៨ពិន្ទុ

Nacho

ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Real Madrid បាន​រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់​ក្នុងលទ្ធ​ផល ១-០ នៅ​លើ​ទឹកដីក្រុម Mallorca ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ La Liga កាលពីថ្ងៃ​អាទិត្យ ក្រោយពី​​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទីខ្លួន​ឯង​ដ៏ចម្លែក​ពីខ្សែ​ការ​ពារ Nacho នៅ​ដើម​តង់ទី​១​។

Nacho បាន​ធ្វើ​ឲ្យ​មិត្ត​រួមក្រុម​របស់​ខ្លួន​ស្រឡាំង​កាំង​ នៅ​ពេល​ដែល​រូប​គេ​បានព្យា​យាម​​​តែត​បាល់​ចេញ​នៅនាទី ទី​១៣ និង​បានលោត​​តែត​បាល់​ផុត​ដៃអ្នក​ចាំ​ទី​​របស់​ខ្លួន ចូល​ទីខ្លួន​​ឯង​​តែម្តង​។

Category Top

ក្រុម Real បាន​គ្រប់គ្រង​ការ​ប្រកួត​នេះ​ស្ទើរ​តែ​ទាំង​ស្រុង ប៉ុន្តែ បាន​ខ្ជះខ្ជាយ​ឱកាស​ជាច្រើន​ ក្នុងនោះ រាប់​បញ្ចូល​ទាំង​ឱកាសមាស ដើម្បី​តាម​ស្មើ​នៅនាទី ទី​៥៩​ផ​ងដែរ ដែលនៅ​ពេលនោះ​អ្នក​ចាំ​ទី Predrag Rajkovic របស់​ Mallorca បានសង្គ្រោះ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​មិន​បានល្អ​របស់ Marco Asensio​​។

Barcelona

Nacho បាន​ប្រាប់​ទូរទស្សន៍ Movistar Plus ថា៖ «ខ្ញុំ​បាន​​ព្យា​យាម​តែត​បាល់ចេញ ហើយ​ជា​អកុសល្យ បាល់នោះ​បាន​ចូល​ក្នុង​​ទី​នៃ​ជ្រុង​ម្ខាង​តែម្តង​។ នេះ​ហើយ​ជា​គឺជា​បាល់ទាត់​។ ប៉ុន្តែយើង​ក៏​បានស៊ុត​បាល់​ប៉េណាល់​ទី​អត់ចូល​ទី​១​គ្រាប់ផងដែរ ក៏ដូច​ជា​មាន​ឱកាស​រក​គ្រាប់​បាល់​ជាច្រើន ប៉ុន្តែ ធ្វើ​មិនបានសម្រេច​»​។

ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុម Barcelona បាន​បន្ថែម​ពិន្ទុ​នាំ​មុខរបស់​ខ្លួន​នៅលើ​កំពូល​តារាង រហូត​ដល់ទៅ​៨ពិន្ទុ ក្រោយពី​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទីនៅ​តង់​ទី​២​​ពីកីឡាករ Jordi Alba, Gavi និង Raphinha បាន​ជួយ​ឲ្យ​ក្រុមខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាង​កក់ក្តៅ​ក្នុងលទ្ធ​ផល ៣-០ លើក្រុម Sevilla កាលពីថ្ងៃ​អាទិត្យ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម