Real រំពឹង​ថា នឹង​បន្ត​គ្រប់​គ្រង ក្នុង​ពេលយុទ្ធនា​ការ Club World Cup ចាប់​ផ្តើម​ថ្ងៃ​ពុធ​នេះ

Real-Madrid

យុទ្ធនា​ការមួយ​ក្នុង​ចំណោម​យុទ្ធនាការ Club World Cup ប៉ុន្មាន​​លើក​ចុង​ក្រោយ​ដែល​ប្រើប្រាស់​រូបមន្ត​នា​បច្ចុប្បន្ន នឹង​ចាប់ផ្តើម​នៅថ្ងៃពុធ ទី​១ ខែ​កុម្ភៈ ក្នុង​ប្រទេស​ម៉ា​រ៉ុក ខណៈ​ដែល Real Madrid នឹងក្លាយ​ជាក្រុម​​​ដែលមាន​ក្តី​សង្ឃឹម​ខ្ពស់​ជាង​គេ​ដើម្បី​បន្ត​ការ​គ្រប់គ្រង​របស់​ក្រុម​នៅ​អឺ​រ៉ុប​​ក្នុង​​យុទ្ធ​នាការ​របស់ FIFA មួយនេះ​។

លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរ​ជាតិហៅ​កាត់ថា FIFA បាន​ប្រកាស​អំឡុង​ពេល​នៃ​ព្រឹត្តិការណ៍ World Cup ក្នុងប្រទេស​កាតា កាលពី​ខែ​ធ្នូ​ថា យុទ្ធ​នាការ Club World Cup ដែល​មាន​ការ​បន្ថែម​ក្រុម គ្រោងរៀប​ចំ​​ឡើង​ចាប់​ពី​ឆ្នាំ​២០២៥​ត​ទៅ​។

Category Top

យុទ្ធនា​ការ​​ដែល​​មាន​ការ​ពង្រីក​នេះ ដែល​នឹង​មាន​ក្រុម​ចំនួន​៣២​ក្រុម បានក្លាយ​ជា​គម្រោង​​ដ៏​ចម្រូង​ចម្រាស់​របស់​លោក Infantino​។ យុទ្ធនាការ Club World Cup ដែល​មាន​២៤​ក្រុម ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ក្រុម​ចំនួន​៨​នៅ​អឺ​រ៉ុប​ដែរនោះ ត្រូវ​បាន​គ្រោង​រៀប​ចំ​នៅ​ប្រទេស​ចិន ក្នុងឆ្នាំ​២០២១ មុន​នឹង​ត្រូវ​ផ្អាក​វិញ ដោយ​សារ​តែ​វិបត្តិ​កូវីដ ១៩​។

Real

អង្គ​ភាព​គ្រប់គ្រង​កីឡា​បាល់ទាត់​ពិភព​លោក នឹង​ត្រូវ​ប្រកាស​ពី​​ព័ត៌​មានលម្អិត​បន្ថែមទៀត​ពី​គម្រោង​នានា ប៉ុន្តែ សហ​ជីព​កីឡាករហៅ​កាត់ថា FIFPro បាន​ធ្វើ​ការ​តវ៉ា​ថា លោក Infantino បាន​ធ្វើ​ការ​ប្រកាស​ដោយ​ឯកតោ​ភាគី ដោយ​មិនបាន​ពិភាក្សា​ជាមួយ​នឹង​កីឡាករឲ្យ​បានលម្អិត​ឡើយ​។

បច្ចុប្បន្ន យុទ្ធ​នា​ការ Club World Cup មាន​ក្រុម​ចូលរួម​​តែ​៧​ប៉ុណ្ណោះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ក្រុម​ម្ចាស់​ជើង​ឯក​​ប្រចាំ​ទ្វីប​ទាំង​៦​ផងដែរ​។

ក្រោយពី​ការ​រៀប​ចំ​៥​លើក​ជាប់​ៗ​គ្នា​នៅ​តំបន់​មជ្ឈិម​បូព៌ា យុទ្ធនាការ Club World Cup វិល​ទៅកាន់​ប្រទេស​ម៉ា​រ៉ុក​វិញ ក្រោយពីពួក​គេ​បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​​ក្នុង​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤ ហើយ​ Real ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​អឺ​រ៉ុប​១០​លើក​ជាប់​ៗ​គ្នា​។

Real ដែល​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប បាន​ឈ្នះពាននេះ​៤លើក ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ឈ្នះ​ពាន​​១លើក​នៅ​​ម៉ា​រ៉ុក ក្នុង​ឆ្នាំ​២០១៤៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម