Rashford រក​បាន​គ្រាប់​ឲ្យ Man Utd ខណៈ Charlton ទម្លាក់ Brighton ក្នុង League Cup

Rashford

ខ្សែ​ប្រយុទ្ធ Marcus Rashford បាន​អប​អរ​ការ​វិល​ត្រឡប់​​ពី​ការ​បំពេញ​កាតព្វកិច្ចក្នុង World Cup របស់​គេ ជាមួយ​នឹង​ការ​រក​បាន​គ្រាប់​បាល់ប​ញ្ចូល​ទី​យ៉ាងល្អ ខណៈ​ដែលក្រុម Manchester United បាន​ឈាន​ទៅ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពាន League Cup កាលពីថ្ងៃពុធ ក្រោយពី​បានយកឈ្នះ​លើ​ក្រុម Burnley ក្នុងលទ្ធ​ផល ២-០​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Brighton ដែល​លេងក្នុងក្រប​ខ័ណ្ឌ Premier League ដែរនោះ បាន​ធ្លាក់ចេញក្រោមស្នា​ដៃក្រុមស្ថិតក្នុងក្រប​ខ័ណ្ឌលំដាប់ទី​៣ Charlton​។ ការ​ប្រកួត​ជាលើក​ដំបូង​របស់​ក្រុម Man United បើ​គិត​ចាប់​តាំងពី​យុទ្ធនាការ World Cup ក៏​ជា​ការ​ប្រកួត​ទី​១​របស់​ពួក​គេ​ផងដែរ បើ​គិត​ចាប់​តាំងពី​​ការ​​ចាក​ចេញ​ដ៏ចម្រូង​ចម្រាស់​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ពី​កីឡដ្ឋាន Old Trafford និង​ការ​ប្រកាស​របស់​ម្ចាស់ក្លិប​​ថាពួក​គេ​បានត្រៀម​លក់​ក្លិប​យក​របស់អង់គ្លេស​មួយនេះ​។

Category Top

Man-Utd

ក្រុម​បិសាចក្រហម រក​បាន​គ្រាប់បាល់នាំមុខ​មុន​នៅនាទី ទី​២៧ តាមរយៈ​ការ​ស៊ុត​បាល់បញ្ចូល​ទី​របស់​ខ្សែ​បម្រើ​អន្តរ​ជាតិ​ដា​ណឺម៉ាក Christian Eriksen នៅមុន​ពេល Rashford បាន​បន្ថែម​គ្រាប់បាល់​នាំមុខ​សម្រាប់ក្រុមរបស់ខ្លួន​នៅ​មុន​នាទី ទី​៦០​។

Rashford បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «មាន​ចន្លោះ​ប្រហោង​ពី​មុខ​របស់​អ្នក ហើយ​អ្នក​​ស្ទើរ​តែ​​រង់​ចាំ​មើល​​ពេលវេលា​ដ៏ត្រឹម​ត្រូវ ដើម្បី​​បញ្ជូន​បាល់ ប៉ុន្តែ​គម្លាត​នៅ​តែ​បើក​ចំហរ ហើយ​ជា​រឿង​ដ៏ល្អ ដែល​បាន​ស៊ុត​បាល់បញ្ចូល​ទី​»​៕

ប្រភព​ព័ត៌​មាន៖​Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម