Rashford នឹង​ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​ជម្រុះ Euro ដោយ​សារ​តែរបួស

Marco

ខ្សែ​ប្រយុទ្ធ Marcus Rashford នឹង​ត្រូវ​អវត្ត​មាន​ក្នុងការ​ប្រកួត​ជម្រុះ Euro របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស ពេល​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អុីតាលី និង​អ៊ុយ​ក្រែន នៅ​សប្តាហ៍​នេះ ក្រោយពី​បាន​រង​របួស ក្នុង​ពេល​ក្រុម Manchester United បាន​យកឈ្នះ​លើ​ក្រុម Fulham ក្នុង​ការ​ប្រកួត​​ពាន FA Cup វគ្គ​៨​ក្រុម​ចុងក្រោយ​​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អង់គ្លេស កាលពីថ្ងៃ​ចន្ទ​។

Rashford ដែល​បាន​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់​ក្នុង​ព្រឹត្តិការណ៍ World Cup ក្នុង​ប្រទេស​កា​តា កាលពី​ឆ្នាំមុន កំពុង​តែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាងល្អ នៅ​រដូវ​កាល​នេះ ក្រោយពី​រក​បាន​៣០​គ្រាប់​សម្រាប់​ក្លិប និង​ប្រទេស​របស់​គេ​។

Category Top

Rashford

ខ្សែបម្រើ Mason Mount របស់​ក្លិប Chelsea ក៏​នឹង​​មិន​បង្ហាញខ្លួន​សម្រាប់​ការ​តព្វ​កិច្ច​ជាអន្តរ​ជាតិ​របស់​ខ្លួន​ផង​ដែរ ដោយ​សារ​តែ​របួស​។ ស្រប​ពេល​ជាមួយ​គ្នានេះ អ្នក​ចាំ​ទី Fraser Forster ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​លេង​ជំនួស​កន្លែង​របស់​អ្នក​ចាំទី Nick Pope ដែលកំពុងតែ​មាន​របួស​។ Forster ដែល​បាន​បង្ហាញខ្លួន​ជាលើក​ដំបូង​ក្នុង​ឆ្នាំ​២០១៣ បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​សម្រាប់​ក្រុម​អង់គ្លេស​ចំនួន​៦​លើក ប៉ុន្តែ​មិន​ធ្លាប់​បាន​ចូល​លេង​សោះ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១៦​។​

ក្រុម​ជម្រើស​ជាតិ​អង់គ្លេស នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អុីតាលី ក្នុង​ការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​២០២៤ ជាលើក​ដំបូង​របស់​ពួក​គេ ក្នុង​ទីក្រុង Naples នៅ​រាត្រីថ្ងៃ​ព្រហសប្បតិ៍ នៅមុន​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​ក្រែន នាកីឡដ្ឋាន Wembley នៅ​ថ្ងៃ​​អាទិត្យ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម