PSG ត្រៀមលក់ Mbappe ចេញនៅរដូវក្តៅនេះ ក្រោយរូបគេមិនព្រមបន្តកុងត្រាថ្មី

Mbappe

ខ្សែប្រយុទ្ធ Kylian Mbappe បានធ្វើឲ្យក្លិប Paris Saint-Germain មានការស្រឡាំងកាំង តាមរយៈការដាក់លិខិតផ្លូវទៅកាន់ថ្នាក់ដឹកនាំរបស់ក្លិបនេះ ដើម្បីជូនដំណឹងដល់ពួកគេអំពីការសម្រេចចិត្តរបស់គេក្នុងការមិនប្រើប្រាស់ជម្រើសបន្តកិច្ចសន្យារយៈពេល១ឆ្នាំទៀត បន្ទាប់ពីរដូវកាលក្រោយ។

មិនបាន Mbappe ត្រូវបានបញ្ចុះបញ្ចូលឲ្យផ្លាស់ប្តូរការសម្រេចចិត្តរបស់គេ ឬចរចាបន្តកិច្ចសន្យាថ្មីក៏ដោយ ប៉ុន្តែ កិច្ចសន្យារបស់តារាឆ្នើមរូបនេះ នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៤ ដែលនៅពេលនោះ Mbappe វ័យ២៤ឆ្នាំ នឹងចាកចេញពីក្លិប PSG ដោយគ្មានតម្លៃខ្លួន (Free Transfer)។

Category Top

Kylian

គេយល់ឃើញថា ថ្នាក់ដឹកនាំរបស់ក្លិប PSG បានទទួលលិខិតជូនដំណឹងនេះ ទាំងស្រឡាំងកាំង ក្រោយពីធ្លាប់បានគិតពីមុនមកថា ការពិភាក្សាលើការបន្តកិច្ចសន្យារបស់គេ កំពុងតែដំណើរការយ៉ាងល្អ។

ទំនោរដែលអាចទៅរួចបំផុតនៅពេលនេះ គឺការសម្រេចចិត្តលក់រូបគេចេញនារដូវក្តៅនេះ ស្របពេលដែលក្លិប PSG មិនចង់បាត់បង់តារាឆ្នើមរបស់ខ្លួន ដោយទទេៗ ឬមិនទទួលបានតម្លៃខ្លួនអ្វីសោះឡើយ។ បើទោះបីស្ថិតក្នុងស្ថានភាពនៃកិច្ចសន្យាបែបនេះក៏ដោយ ប៉ុន្តែ Mbappe នឹងនៅតែមានតម្លៃខ្លួនដ៏ខ្ពស់ ពោលគឺទំនងដូចជា មានតម្លៃខ្លួនខ្ពស់ជាង ១៦៦លានផោន (ស្មើនឹង២០៧,៧៤លានដុល្លារអាមេរិក) ដែលក្លិប PSG បានចំណាយទិញរូបគេកាលពីឆ្នាំ២០១៨៕

ប្រភពព័ត៌មាន៖ The Guardian

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម