Preah Khan Reach F.C. លទ្ធផលជក់ចិត្ត ពីការប្រកួត ៥គូនៅ CPL សប្ដាហ៍ទី ១៥

ក្រុមព្រះខ័នរាជស្វាយរៀង Preah Khan Reach F.C. និងក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន បានបង្កើនគម្លាតពិន្ទុពីគូប្រជែងកាន់តែច្រើន ចុះឈ្មោះ 188Asia   គិតត្រឹមសប្ដាហ៍ទី១៥ នៃលីគកំពូលកម្ពុជា ក្រោយដណ្ដើមបានជ័យជម្នះរៀងខ្លួន គ្រាដែលក្រុមគិរីវង់សុខសែនជ័យ បានសាងភាពភ្ញាក់ផ្អើល ក្រោយយកឈ្នះក្រុមណាហ្គាវើលដ៏ រហូតដល់ ៦១ ក្នុងជំនួបជើងទី២ កាលពីចុងសប្ដាហ៍កន្លងទៅ ។

   

Category Top

សម្រាប់ក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង បានបន្ដយកឈ្នះក្រុមវិសាខា ក្នុងលទ្ធផល ៤៣ លើទឹកដីខ្លួន ក្រោយយកឈ្នះ ១០ ក្រៅដី កាលពីជើងទី១ ។ ជំនួបជើងទី២ នេះ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ៣គ្រាប់មុន ត្រឹមរយៈពេល ២២នាទី ដោយកីឡាករ Marcus Haber ទាំង ៣គ្រាប់ នៅនាទីទី៨, នាទី១២ និងនាទី២២ ។

 

បន្ទាប់មកលោក មាស ចាន់ណា បានសម្រេចផ្លាស់ប្ដូរកីឡាករ ៣នាក់ភ្លាមៗ ដែលនាំឲ្យការប្រកួតមានការប្រែប្រួល ហើយវិសាខា ក៏វាយបកតាមស្មើបាន ៣គ្រាប់វិញ ដោយកីឡាករទីម័រខាងកើត Mouzinho នៅនាទី៣៨, ស៊ិន កក្កដា នៅនាទី៤៤ និង ស រតនា នៅនាទី៧៣ ។ ការតាមស្មើនេះ នាំឲ្យក្រុមទាំងពីរ បានបង្កើនការវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងម៉ោង កីឡាករ Iago Bento Fernandes ក៏ស៊ុតពីចម្ងាយ បន្ថែមគ្រាប់ទី៤ និងជាគ្រាប់បាល់ជ័យជម្នះឲ្យក្រុមព្រះខ័នរាជស្វាយរៀងតែម្ដង នៅនាទី៩០+៥ ។

រីឯក្រុមឈរលេខ២ ភ្នំពេញក្រោន ក៏ធ្វើបានល្អផងដែរ ដោយបានយកឈ្នះក្រុមឡើងជើង ISI ដង្កោសែនជ័យ ដោយលទ្ធផល ២០ ។ ជំនួបដ៏តានតឹងនៅតំបន់វេងស្រេងនេះ វគ្គទី២ ក្រុមទាំងពីរ បានរក្សាលទ្ធផលស្មើគ្នា ០០ ។ បន្ទាប់មកភ្នំពេញក្រោន ក៏ព្យាយាមវាយសម្រុកកាន់តែខ្លាំង រហូតរកបាន ២គ្រាប់ ដោយកីឡាករ Shimizu Shintaro នៅនាទី៥៤ និងមិត្ដរួមក្រុម Andres Nieto នៅនាទី៦៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ដោយក្រុមសិង្ហក្រហម ដណ្ដើមបាន ៣ពិន្ទុពេញពីក្រុមឈរលេខរៀងទី៤ នេះ ។

 

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្រុមគិរីវង់សុខសែនជ័យ បានវាយបកយកឈ្នះក្រុមណាហ្គាវើលដ៏ រហូតដល់ ៦១ បន្ទាប់ពីក្រុមដឹកនាំដោយលោក ឃឹម បូរី នាំមុខ ១គ្រាប់មុន តាំងពីនាទីទី៤ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមមាន់គកនេះ ធ្វើសម្រេចដោយកីឡាករ Nobiraki Deiransupensa ២គ្រាប់ នៅនាទី១៩ និងនាទី៩០+, កីឡាករ Mizuno Hikaru, ស៊ុំ សាន់, Neville Mbanwei Tengeg និងកីឡាករ ឃាន់ សុប៉ិន ម្នាក់ ១គ្រាប់ នៅនាទី២១, នាទី២៦, នាទី៣ និងនាទី៦៥ ។ នេះជាលើកដំបូងហើយ ដែលគីរីវង់ យកឈ្នះណាហ្គាវើលដ៏ ច្រើនគ្រាប់បែបនេះ ហើយក៏ជ័យជម្នះលើកទី២ ក្នុងរដូវកាលឆ្នាំ២០២៣/២៤ របស់ក្រុមគិរីវង់ផងដែរ ។

ដោយឡែកលទ្ធផលការប្រកួត ២ប្រកួតផ្សេងទៀត ក្នុងសប្ដាហ៍ទី១៥ គឺក្រុមកងយោធពលខេមរភូមិន្ទ បានប្រកួតស្មើក្រុមនាគខៀវបឹងកេត ០០ គ្រាដែលក្រុមអង្គរថាយហ្គឺឬ បានយកឈ្នះក្រុមព្រៃវែងអេហ្វស៊ី ៣២ ។

 

ក្រោយឆ្លងកាត់ការប្រកួត ១៥សប្ដាហ៍កន្លងមក ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដគ្រងកៅអីកំពូលតារាង ដោយរកបាន ៣៧ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ដឈរលេខ២ មាន ៣៣ពិន្ទុ ដាច់ឆ្ងាយពីគូប្រជែង ដែលមានវិសាខា ឈរលេខ៣ មាន ២៦ពិន្ទុ, ISI ដង្កោសែនជ័យ ឈរលេខ៤ មាន ២៣ពិន្ទុ, បឹងកេត ឈរលេខ៥ មាន ២១ពិន្ទុ, ព្រៃវែង និងកងយោធពលខេមរភូមិន្ទ ឈរលេខ៦ និងលេខ៧ មាន ១៨ពិន្ទុស្មើគ្នា ។ រីឯអង្គរថាយហ្គឺរ បានឡើងមកឈរលេខ៨ មាន ១៧ពិន្ទុ ហើយណាហ្គាវើលដ៏ បានធ្លាក់មកឈរលេខ៩ មាន ១៤ពិន្ទុ និងក្រុមគិរីវង់ បន្ដឈរលេខ១០ មាន ៩ពិន្ទុប៉ុណ្ណោះ ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម