Play-off ពានរង្វាន់សម្តេច ហ៊ុន សែនជើងទី ១៖ Hun Sen Cup​​ បន្ទាយមានជ័យឈ្នះកំពង់ធំ ២-១

ក្រុមបាល់ទាត់សន្តិភាពខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ Hun Sen Cup​​  បានបើកកីឡដ្ឋានខេត្តកំពង់ធំ ចុះឈ្មោះ 188Asia ទទួលក្លិបបាល់ទាត់ខេត្តបន្ទាយមានជ័យ ក្នុងការប្រកួតជម្រុះរកកៅអីវគ្គ ១៦ ក្រុមចុងក្រោយ  បាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ពានថ្នាក់ជាតិ។

Category Top

ជំនួបនៅវេលាម៉ោង ៣និង៣០នាទីរសៀល នៅទឹកកំពង់ធំដែលមានការផ្សាយផ្ទាល់ពីទូរទស្សន៍ BTV នោះ ក្រុមម្ចាស់ផ្ទះចាប់ផ្តើមដោយរកបានគ្រាប់នាំមុខមុននៅនាទីទី ៣២ ដោយ យឿន រតនា ខណៈការនាំមុខរក្សាដល់វគ្គទី ២។

 

ឈានដល់វគ្គទី ២ ពោលគឺត្រឹមគំលាត ៥ នាទីប៉ុណ្ណោះ ក្រុមម្ចាស់ផ្ទះកំពង់ធំភ្លាត់របូតគ្រាប់បាល់ ២ គ្រាប់ផ្ទួនពីការវាយបករបស់ក្រុមភ្ញៀវបន្ទាយមានជ័យដោយគ្រាប់បាល់របស់ ពុន កៃសិញ ២ គ្រាប់ម្នាក់ឯងនៅនាទីទី ៦១ និង ៦៤។

 

រំលឹកថា នៅក្នុងការប្រកួតពានថ្នាក់ខេត្តក្រុមទាំងពីរជួបគ្នាម្តងហើយដើម្បីដណ្តើមចំណាត់ថ្នាក់លេខ ០៣ ហើយពេលនោះបន្ទាយមានជ័យ បានយកឈ្នះក្លិបសន្តិភាពខេត្តកំពង់ធំ ៣ទល់២ នៅពហុកីឡដ្ឋានជាតិ។  ដោយឡែកសម្រាប់ជើងទីពីរវគ្គនេះលេងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅវិទ្យាល័យហ៊ុន សែន ខ្លាកូន ខេត្តបន្ទាយមានជ័យ។

 

អ្នកឈ្នះទាំងពីរជើងឡើងទៅលេងពានថ្នាក់ជាតិវគ្គ១៦ក្រុមចុងក្រោយ ដោយត្រូវជួបជាមួយក្លិបកំពូលតារាងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម