Phnom Penh Crown FC ជាក្រុមម្ចាស់ផ្ទះតែមួយគត់ ដែលរកបាន ៣ពិន្ទុនៅសប្ដាហ៍ទី ១៤

ក្រុមការពារតំណែងជើងឯក Phnom Penh Crown FC គឺជាក្រុមម្ចាស់ផ្ទះតែមួយគត់ ដែលទទួលបានជ័យជម្នះក្នុងសប្ដាហ៍ទី១៤ នៃលីគកំពូលកម្ពុជា បន្ទាប់ពីបន្ដយកឈ្នះក្រុមវិសាខា ចុះឈ្មោះ 188Asia  ដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន Smart RSN កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ 

ជំនួបជើងទី២ នេះ ភ្នំពេញក្រោន បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្តជាខ្លាំង បន្ទាប់ពីស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវវិសាខា ៣គ្រាប់មុន ដោយកីឡាករ Shimizu Shintaro ២គ្រាប់ម្នាក់ឯង នៅវគ្គទី១ និងកីឡាករ Andres Nieto ១គ្រាប់ នៅនាទី៥៣ មុនខ្សែប្រយុទ្ធចំណូលថ្មីវិសាខា Youssef Ezzejjari រកបាន ១គ្រាប់ឲ្យក្រុមភ្ញៀវ នៅនាទី៦៨ ហើយបានរក្សាលទ្ធផលនេះ ដល់ចប់ការប្រកួតពេញម៉ោង ដោយភ្នំពេញក្រោន បន្ដជ័យជម្នះ ៣-១ បន្ទាប់ពីដណ្ដើមបានជ័យជម្នះក្រៅដី ១-០ កាលពីជើងទី១។

Category Top

ជាមួយជ័យជម្នះនេះដែរ ភ្នំពេញក្រោន បានក្លាយជាក្រុមម្ចាស់ផ្ទះតែមួយគត់ ដែលដណ្ដើមបាន ៣ពិន្ទុពីក្រុមភ្ញៀវ ដ្បិតក្រុមម្ចាស់ផ្ទះ ៤ផ្សេងទៀត សុទ្ធតែបរាជ័យ រួមមានក្រុមអង្គរថាយហ្គឺរ ចាញ់ក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ១-៧, គិរីវង់សុខសែនជ័យ ចាញ់ក្រុមបឹងកេត ០-៦, ក្រុមកងយោធពលខេមរភូមិន្ទ ចាញ់ក្រុមព្រៃវែង ២-៤ និងក្រុមណាហ្គាវើលដ៏ ត្រូវបានក្រុមភ្ញៀវ ISI ដង្កោសែនជ័យ វាយបកយកឈ្នះ ៣-២។

 

ក្រឡេកមកចាប់អារម្មណ៍តារាងពិន្ទុបណ្ដោះអាសន្ន គិតត្រឹមសប្ដាហ៍ទី១៤ នៃលីគកំពូលកម្ពុជា ភ្នំពេញក្រោន នៅតែបន្ដចាញ់ប្រៀបក្រុមព្រះខ័នរាជស្វាយរៀង ៤ពិន្ទុ ពោលគឺក្រុមសិងក្រហម រកបាន ៣០ពិន្ទុ គ្រាដែលព្រះខ័នរាជស្វាយរៀង រកបាន ៣៤ពិន្ទុ ស្របពេលក្រុមវិសាខា បន្ដឈរលេខ៣ មាន ២៦ពិន្ទុ នាំមុខក្រុម ISI ដង្កោសែនជ័យ ដែលរកបាន ២៣ពិន្ទុ ។ ចំណែកក្រុមបឹងកេត ឈរលេខ៥ មាន ១៩ពិន្ទុ និងក្រុមព្រៃវែងអេហ្វស៊ី ឈរលេខ៦ មាន ១៨ពិន្ទុ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម