Olivier Giroud ចាំទីជំនួសម្ដង ដូចជួយ AC Milan លេងទីផ្សារលក់អាវអ្នកចាំទី

អ្នកគាំទ្រនឹងអាចមានឱកាសទិញអាវអ្នកចាំទី AC Milan ដែលមានឈ្មោះខ្សែប្រយុទ្ធបារាំង Olivier Giroud នៅលើខ្នងអាវ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបបាល់ទាត់អ៊ីតាលីមួយនេះ បន្ទាប់ពី Giroud បានដើរតួជាអ្នកចាំទីក្នុងជ័យជំនះរបស់ AC Milan កាលពីថ្ងៃសៅរ៍លើ Genoa នៅក្របខណ្ឌអ៊ីតាលី Serie A។

Category Top

អ្នកចាំទី AC Milan, Mike Maignan បានទទួលកាតក្រហមនៅចុងម៉ោង ហើយ Giroud សុខចិត្តធ្វើជាអ្នកចាំទីជំនួស ហើយក៏បានសង្គ្រោះបាល់ចុងម៉ោងរបស់ George Puscas មុនកញ្ចែបញ្ចប់ការប្រកួតបន្លឺឡើង។

 

AC Milan ក៏ថែមទាំងបានដាក់បញ្ចូលឈ្មោះ Giroud ក្នុងបញ្ជីអ្នកចាំទីផងដែរនៅលើគេហទំព័រ។ AC Milan បានសំរេចផ្តល់កិត្តិយសធំធេងសម្រាប់ Giroud ចំពោះការខិតខំប្រឹងប្រែងទាំងមិនមែនជាជំនាញរបស់ខ្លួន មិនតែប៉ុណ្ណោះក៏អាចសង្គ្រោះបាល់ដ៏គ្រោះថ្នាក់ចុងម៉ោងបានថែមទៀត។

 

អ្នកគាំទ្រនៅពេលនេះ នឹងអាចទិញអាវអ្នកចាំទី AC Milan ដែលមានបោះពុម្ពឈ្មោះ Giroud លេខ ៩ នៅលើអាវ នៅក្នុងហាវលក់សំលៀកបំពាក់ផ្លូវការរបស់ក្លិប។ ថ្ងៃចន្ទម្សិលមិញនេះ អាវអ្នកចាំទី AC Milan ត្រូវបានលក់ដាច់អស់ពីហាងភ្លាមៗផងដែរ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម