Nick Taylor បាន​​ប្រាប់ហេតុផល ពីការសម្រេច​ចិត្តចាកចេញពី​អាមេរិក មក​លេង​បាល់​ទាត់នៅក្លិប​ព្រះខ័នរាជស្វាយរៀង

Nick

គិតត្រឹម​ថ្ងៃព្រហស្បតិ៍នេះ ខ្សែប្រយុទ្ធកូនខ្មែរ-អាមេរិក Nick Taylor បាន​ចូល​រួមជាមួយ​ក្លិប​ព្រះខ័នរាជស្វាយរៀង​ បានរយៈពេល​៦​ថ្ងៃ​ហើយ បន្ទា​ប់ពី​រូបគេ​បាន​សម្រេច​​ចាកចេញពីការ​លេង​បាល់​ទាត់នៅអាមេរិក និងមកប្រកបអាជីព​បាល់​ទាត់ ជាលើកដំបូង នៅ​ប្រទេស​កម្ពុជា ក្រោយពី​បាន​បង្ហាញខ្លួន​ជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា បានចំនួន​៥លើក។

នៅក្នុងបទសម្ភាសជា​លើកដំបូង ជាមួយក្លិប​ព្រះខ័នរាជស្វាយរៀង​ផ្ទាល់ កាលពី​ថ្ងៃពុធ ម្សិលមិញ Nick Taylor ​បានបង្ហាញពីភាពប្រាកដ​ប្រជា​ខ្លាំង សម្រាប់ការ​មកប្រកប​អាជីព​បាល់​ទាត់ នៅកម្ពុជា ដោយបាននិយាយ​ថា៖ «ខ្ញុំមាន​អារម្មណ៍សប្បាយចិត្តមែន​ទែន ហើយ​ខ្ញុំ​បាន​មក​កម្ពុជា តាំងពី​ខែធ្នូ។ ចាប់ពី​មានភារកិច្ចជាមួយ​ក្រុមជម្រើសជាតិ ហើយខ្ញុំ​មិន​​បានចាក​ចេញទៅណា​នោះ​ទេ»។

Category Top

Taylor

កីឡាករមានម្ដាយជាសញ្ជាតិខ្មែរ និងឪពុកជាសញ្ជាតិអាមេរិក Taylor បានបន្ត​ថា៖ «​ខ្ញុំ​បានចំណាយពេលជាច្រើន នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូចជា​ដំណើរ​កម្សាន្ត​ ហើយខ្ញុំពិតជា​ត្រេកអរមែន​ទែន ដែលបាន​ចាប់​ផ្តើម​អាជីព​របស់​ខ្ញុំ​ជាមួយ​ក្លិបព្រះខ័នរាជស្វាយរៀង។ ខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់។ ខ្ញុំពិតជា​រីក​រាយ​ ដែលបាន​លេង​ជាមួយ​ក្រុមជម្រើសជាតិ និងពិសេស​នោះ បាន​លេងជាមួយ​ក្រុម​​មួយ​នេះ»។

ជាមួយ​គ្នា​នេះ Nick Taylor បាន​ទម្លាយពីអារម្មណ៍ពិត សម្រាប់ការសម្រេច​ចិត្តមក​ប្រកបអាជីពបាល់​ទាត់នៅកម្ពុជា បែបនេះថា៖ «ខ្ញុំ​ស្រឡាញ់ប្រទេស​កម្ពុជា ខ្ញុំ​ស្រឡាញ់ការ​លេង​បាល់នៅ​​ទីនេះ ហើយ​បន្ទាប់ពីបាន​ជួប​និយាយជាមួយលោក​គ្រូ Conor និង Chris ពួកគាត់បានពន្យល់​​ប្រាប់​ខ្ញុំអំពី​ផែន​ការ និង​ទស្សនវិស័យ​របស់ក្លិប​ ហើយ​ខ្ញុំពិតជាពេញ​ចិត្ត ដែលនេះ​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត ក្នុងការ​ផ្លាស់​មកទីនេះ»។​

Nick Taylor

បើទោះបីជា Nick Taylor នៅមិនទាន់បាន​លេង​ជាផ្លូវ​ការ​ឱ្យក្រុមព្រះខ័នរាជស្វាយរៀង ប៉ុន្តែ​ខ្សែប្រយុទ្ធកូន​កាត់រូបនេះ បាន​កំណត់​គោល​ដៅ​រួច​ហើយ​ថា នឹង​នាំ​យកអ្វី​ដែលគេ​បាន​ឆ្លង​កាត់ សម្រាប់ការ​លេងបាល់​ទាត់នៅអាមេរិក ដើម្បី​ពង្រឹង​គុណ​ភាព​តំបន់​ប្រយុទ្ធ​របស់​ក្រុមមាន​មូល​ដ្ឋាន នៅ​ខេត្តស្វាយរៀង មួយនេះ។

កីឡាករ​វ័យ​២៤​ឆ្នាំ Taylor បាន​បញ្ជាក់​ថា៖ «ខ្ញុំបានកើត​នៅអាមេរិក ហើយបាន​ធំធាត់ និងលេង​បាល់​ទាត់នៅអាមេរិក​រហូត​ដល់ពេលនេះ។ ចំពោះបាល់ទាត់​នៅអាមេរិក មាន​ភាព​ខុស​ប្លែក​គ្នា​បន្តិច​បន្តួច​ ដោយ​ខ្ញុំអាច​និយាយបាន​ថា នៅទី​នោះ ផ្តោតទៅលើកត្តាជា​ច្រើន ដូចជា​ល្បឿន ភាព​រឹងមាំ និងកម្លាំង។ វាសុទ្ធតែ​អ្វី​ដែល​ខ្ញុំ​បាន​ឆ្លងកាត់ ហើយអ្វី​ដែល​ខ្ញុំ​នាំយក​មកកាន់​ក្រុម​នោះ​ គឺ​ការ​វាយប្រហារ ក្នុងនាមជា​ខ្សែ​ប្រយុទ្ធ​ និងស៊ុត​បញ្ចូលទី​ឱ្យបានច្រើន តាមដែល​អាច​ធ្វើ​ទៅបាន »៕

គ្រួសារបាលទាត់ស្វាយរៀង

លោក Conor

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម