Newcastle ឈាន​ទៅ League Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៤៧​ឆ្នាំ

Man Utd

ក្រោយ​ពី​ជួប​ភាព​ត្រដាប​ត្រដួស​អស់រយៈពេល​ជាច្រើន​ទស​វត្សរ៍ ទំផុត Newcastle បាន​ឈាន​ទៅ​​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ដំបូង​ក្នុង​រយៈ​ពេល​៤៧​ឆ្នាំ ដើម្បី​ប៉ះ​ជាមួយនឹងក្រុម Manchester United ក្រោយ​ពី​មាន​ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ​ដ៏ធំ​ពី​ម្ចាស់​ក្លិប​សញ្ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត​។

ការ​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់​របស់​កីឡាករ Sean Longstaff បាន​បំពេញ​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ ក្នុង​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​២ កាលពីថ្ងៃ​អង្គារ នាកីឡដ្ឋាន St James’ Park ដើម្បី​ជួយ​ឲ្យ​ក្រុម Newcastle ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ដំបូង ក្រោយពី​​បាន​កត់ត្រា​ជ័យ​ជម្នះ​ទាំង​២​ជើង​ក្នុងលទ្ធផល​ ៣-១​។

Category Top

Cup

ស្រប​​ពេល​ជាមួយ​គ្នា​នេះ ក្រុម Man United បានយកឈ្នះលើ​ក្រុម Nottingham Forest យ៉ាង​ងាយ​ក្នុងលទ្ធ​ផល ២-០ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ជើង​ទី​២ មួយផ្សេង​ទៀត កាលពី​ថ្ងៃពុធ ដើម្បីបំពេញ​​ជម្នះ​ទាំង​២​ជើង​ក្នុងលទ្ធ​ផល ៥-០​។

ជ័យ​ជម្នះ​នេះ​មានន័យ​ថា ក្រុម Man United នឹង​ត្រូវ​ជួប​ការ​ប្រកួត​ដ៏​តាន​តឹង ដោយ​ពួកគេ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Barcelona ក្នុង​យុទ្ធនា​ការ Europa League រយៈ​ពេល​៣ថ្ងៃ នៅមុន​ពេល​ជួប Newcastle ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅថ្ងៃ​ទី​២៦ ខែ​កុម្ភៈ៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម