NBA៖ ជ័យជម្នះលើ Warrior ជួយឱ្យ Denver Nuggets​​ បន្តកំណត់ត្រាឈ្នះ ៥ ប្រកួតផ្ទួនៗ

ក្រុមបាល់បោះការពារតំណែងជើងឯក Denver Nuggets បានបន្តស្ថិតិឈ្នះ ៥ ប្រកួតជាប់គ្នាក្រោយយកឈ្នះ Golden State Warriors ១២០-១១៤ ចុះឈ្មោះ 188Asia ព្រឹកនេះក្នុងការប្រកួតបាល់បោះក្របខណ្ឌ NBA សហរដ្ឋអាមេរិក។

Category Top

កីឡាករ Jamal Murray បោះបញ្ចូលកន្ត្រកម្នាក់ឯងបាន ២៨ ពិន្ទុខណៈ Nikola Jokic វិលចូលប្រកួតវិញក្រោយសុំសម្រាកមួយប្រកួតដើរលេងបុណ្យគ្រីស្មាសនោះ បោះបាន ២៦ ពិន្ទុ តែ ១៨ ពិន្ទុទៅហើយជាការបោះបាល់ពិន័យ តែបូកទាំង ១៤ បាល់រីបោន និង ៨ បាល់បញ្ជូន។

 

កាលពីប្រកួតអបអរគ្រីស្មាសឆ្នាំមុន Nikola Jokic បោះម្នាក់ឯងបានដល់ទៅ ៤១ ពិន្ទុ ១៥ បាល់រីបោន និង ១៥ បាល់បញ្ជូនក្នុងជ័យជំនះថែមម៉ោងលើ Phoenix Suns។ នេះជាការប្រកួតដ៏ស្វិតស្វាញមួយដែររវាងក្រុមទាំងពីរ ដែលមានការនាំមុខគ្នាទៅវិញទៅមក ៩ លើក។

 

ចំណែក Golden State Warriors កីឡាករ Andrew Wiggins បោះបាន ២២ ពិន្ទុម្នាក់ឯង បន្ទាប់ពីអវត្តមានពីរប្រកួតដោយសារមានជំងឺ។ ជាមួយគ្នានោះដែរ កីឡាករមាឌល្អិត Stephen Curry មិនបានលេងពេញប្រកួតឡើយ និងបានផ្លាស់ប្តូរចូលពាក់កណ្តាលផ្លូវនៃការប្រកួត និងបោះបាន ១៨ ពិន្ទុ។

 

Denver Nuggets នៅពេលនេះឈរលេខ ២ នៅភាគខាងលិចឈ្នះ ២២ ចាញ់ ១០ ខណៈដែល Golden State Warriors ឈរលេខ ១១ ឈ្នះ ១៥ ចាញ់ ១៥៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម