Messi រក​បាន​​គ្រាប់​បាល់​លឿន​ជាង​គេ​បំផុត​ឲ្យ​អាហ្សង់ទីន ក្នុង​ពេល​ផ្តួល​អូ​ស្ត្រាលី

Messi

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ផ្តល់​ការ​​រីក​រាយ​ដល់​អ្នក​គាំទ្រ​របស់​អាហ្សង់ទីន ក្នុង​ទីក្រុង​ប៉េ​កាំង នៅ​ពេល​ដែល​រូប​គេ​រក​បានគ្រាប់​បាល់លឿន​ជាង​កេ​បំផុត​នៃ​អាជីព​ជា​អន្តរ​ជាតិ​របស់​គេ តាមរយៈការ​ស៊ុត​បាល់​​បំ​ប៉ោង​សំណាញ់​ទី​ភ្លាម​ៗ​ ក្រោយពី​លេង​បាន​ត្រឹម​តែ​៧៩​វិនាទី នៅ​ពេល​ដែលក្រុម​ម្ចាស់​ជើង​​ឯក​ពិភព​លោក​មួយ​នេះ បានផ្តួល​ក្រុម​ជម្រើស​ជាតិ​អូ​ស្ត្រាលី ក្នុងលទ្ធ​ផល ២-០ ក្នុងការ​ប្រកួតមិត្ត​ភាព​មួយ​នា​កីឡដ្ឋាន Workers’ Stadium កាល​ពីថ្ងៃ​ព្រហស្បតិ៍​។

អ្នកគាំទ្រ​ បាន​ទទួល​ភាព​រំភើប​ភ្លាម​ៗ នៅ​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​គ្រប់គ្រង​បាល់ នៅ​ពាក់​កណ្តាល​តារាង នៅ​វិនាទី ទី​២ ហើយ Enzo Fernandez បាន​បញ្ជូន​បាល់​ទៅ​ឲ្យ​ Messi ដែល​បាន​អូស​បាល់​ផុត​ខ្សែ​ការ​ពារ​២នាក់ នៅ​មុន​ពេល​ស៊ុត​បាល់​កោង​បញ្ចូ​ល​ទី​ពី​ចម្ងាយ​យ៉ាងល្អ​​។

Category Top

Leo

Messi ដែល​កាលពី​សប្តាហ៍​មុន បានប្រកាស​ថា រូប​គេ​ចង់​ផ្ទេរ​ទៅកាន់​ក្លិប Inter Miami របស់​អាមេរិកនោះ បច្ចុប្បន្ន បាន​ស៊ុត​បាល់បញ្ចូល​ទី​៧​ប្រកួត​ជាប់​ៗ​គ្នា​ហើយ​សម្រាប់ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ហើយ​តារា​ឆ្នើម​រូបនេះ មិន​បាន​បង្ហាញពី​សញ្ញា​នៃ​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​ឡើយ នៅមុន​ពេល​ថ្ងៃ​ខួប​គម្រប់​អាយុ​៣៦​ឆ្នាំរបស់​គេ នាសប្តាហ៍​ក្រោយ​។

Messi បាន​និយាយ​ថា៖ «យើង​តែង​តែ​រីក​រាយ​ក្នុងការ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​​។ វា​មានការ​លំ​បាក​បន្តិច​ដោយ​សារ​តែ​ត្រូវ​លេង​ក្រោម​អាកាស​ធាតុក្តៅ ហើយ​សើម ប៉ុន្តែ ក្រៅពី​នេះ យើង​បាន​បន្ត​​ក្នុងកម្រិតលេង​ដូចគ្នា​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម