Messi យល់​ព្រម​ទៅ​លេង​ឲ្យ​ក្លិប​នៅ​អា​រ៉ាប៊ី​សា​អ៊ូឌីត ក្នុង​កញ្ចប់​ទឹក​ប្រាក់​កប់​ពពក

Messi

តារា​ឆ្នើម​អន្តរ​ជាតិ​អាហ្សង់ទីន Lionel Messi នឹង​ទៅ​លេង​ឲ្យ​ក្លិបនៅ​អា​រ៉ាប៊ី​សា​អ៊ូឌីត នៅ​រដូវ​កាល​ក្រោយ ក្រោម​ការ​​ព្រម​ព្រៀង​គ្នា​ដែល​មានកញ្ចប់​សាច់​ប្រាក់​ដ៏ច្រើន​សន្ធឹក​សន្ធាប់ ពោល​គឺ​អាច​នឹង​ចូលរួម​ជា​មួយនឹង​ក្លិប​ជា​គូ​ប្រជែង​របស់ Cristiano Ronaldo ស្រប​ពេល​ដែល​ប្រទេស​មួយ​នេះ ចាប់​ផ្តើម​ជះ​ទឹកប្រាក់​កប់​ពពក លើ​កីឡា​។ នេះ​បើយោង​ទៅ​តាម​ប្រភព​មួយ កាលពីថ្ងៃ​អង្គារ​។

ប្រភព​ដដែល​ ដែល​ជិត​ស្និទ្ធ​នឹង​ការ​ចរ​ចា​នានា​អស់​រយៈពេល​ជាច្រើន​ខែ ក្រោយពី​ Messi បាន​ឈ្នះ​ពាន World Cup ក្នុង​ប្រទេស​កា​តា​នោះ បាន​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​រូបនេះ នឹង​ចុះ​កុង​ត្រា​ជា​មួយនឹង​ក្លិប​ដែល​មិន​ទាន់​បញ្ចេញ​ឈ្មោះ​មួយ​។ ប្រភព​នោះ បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖​ «Messi បាន​យល់​ព្រម​លើ​កិច្ច​សន្យា​នោះហើយ។ រូប​គេ​នឹង​លេង​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត នៅ​រដូវកាល​ក្រោយ​»។ ប្រភព​ដដែល ដែល​មិន​ត្រូវ​បាន​អនុ​ញ្ញាត​និយាយ​ទៅកាន់​បណ្តាញ​សារ​ព័ត៌​មាន បានប្រាប់​បន្ត​ថា៖ «កិច្ច​សន្យា​នេះ ពិត​ជា​​ផ្តល់​ទឹកប្រាក់​កប់​ពពក​។ វា​ជា​កញ្ចប់ថវិកា​ដ៏ធំ​​។ យើង​កំពុង​តែ​បំពេញ​សេចក្តី​លម្អិត​ចុងក្រោយ​»​។

Category Top

Lionel

ទោះ​បី​ជា​យ៉ាង​ណា មិន​ទាន់​មានការ​អះ​អាង​ណាមួយ​ពី​ Paris Saint-Germain ដែល​ជា​ក្លិប​បច្ចុប្បន្ន​របស់ Messi ឡើយ ដោយ​ក្លិប​គ្រាន់​តែ​បញ្ជាក់​ថា កីឡាករ​រូបនេះ កំពុង​តែ​ជាប់​កិច្ច​សន្យា​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា​ ប៉ុណ្ណោះ នៅពេល​ដែល​ត្រូវ​បាន​ទាក់​ទង​ដោយ AFP​។ កិច្ច​សន្យា​របស់ Ronaldo ដែល​មាន​សុពល​ភាព​ដល់​ខែមិថុនា ឆ្នាំ​២០២៥ ត្រូវ​បាន​គេ​ដឹងថា ផ្តល់​ចំណូល​ច្រើន​ជាង​៤០០​លាន​អឺ​រ៉ូ (ស្មើ​នឹង​៤៣៩​លាន​ដុល្លារ​អាមេរិក) ដែល​នាំ​ឲ្យ​រូប​គេក្លាយ​ជា​​​អត្ត​ពលិក​ដែល​មាន​ចំណូល​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​។ នេះ​បើយោង​ទៅ​តាម​ការ​ចេញផ្សាយ​របស់​ទស្សនា​វដ្តី Forbes៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

👉ឱកាសឈ្នះរង្វាន់កីឡាស៊ីហ្គេមរង្វាន់ទឹកប្រាក់ចុចទីនេះ bit.ly/3AXkUaU

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម