Messi ផ្តួល Mbappe ដើម្បី​ឈ្នះ​ពាន FIFA Best ខណៈ Putellas ឈ្នះ​ពាន​ផ្នែកនារី

messi and Putella

ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​បំផុត​​ The Best FIFA ផ្នែក​បុរស ប្រចាំឆ្នាំ​២០២២ កាលពីថ្ងៃចន្ទ ក្រោយពី​រូប​គេ​បាន​ឈ្នះពាន World Cup ជាមួយនឹងក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ហើយ​កីឡាការិនី​អេ​ស្ប៉ាញ Alexia Putellas បាន​ការ​ពារ​ពានផ្នែក​នារី​របស់​ខ្លួន​យ៉ាង​ជោគ​ជ័យ​ ក្នុង​កម្ម​វិធី​ប្រគល់​រង្វាន់​ក្នុង​ទីក្រុង​ប៉ា​រីស​។

Messi បាន​ផ្តួល Kylian Mbappe ដែល​ជា​មិត្ត​រួម​​ក្លិប Paris Saint-Germain និង​ជា​គូ​ប្រជែង​ពាន World Cup វគ្គ​ផ្តាច់​ព្រ័ត្រ រួម​នឹង​ម្ចាស់​ពាន Ballon d’Or គឺ Karim Benzema ដើម្បី​ឈ្នះ​ពានប្រចាំ​ឆ្នាំ​ផ្នែក​បុរស​មួយ​នេះ​។

Category Top

នេះ​គឺ​ជា​លើក​ទី​២ហើយ ដែល Messi បាន​ឈ្នះ​ពាន​កិត្តិ​យស​នេះ ដែល​ត្រូវ​បានបង្កើត​ឡើង​ដោយ​ FIFA ក្នុង​ឆ្នាំ​២០១៦ ក្រោយពី​អង្គ​ភាព​គ្រប់គ្រង​កីឡា​បាល់ទាត់​ពិភព​លោក មួយនេះ ​បាន​បំ​បែក​ខ្លួន​ចេញ​ពីទស្សនា​វដ្តី​ France Football ដែល​ជា​គណៈកម្មការ​រៀប​ចំ​ពាន​រង្វាន់ Ballon d’Or​។

Messi Fifa award

ពាន​រង្វាន់​នេះ ដែល​ត្រូវ​បានបោះ​ឆ្នោត​ដោយ​គ្រូបង្វឹក និង​ប្រធាន​ក្រុមនៃក្រុម​ជម្រើស​ជាតិ​នានា អ្នក​កា​សែត និង​អ្នក​គាំទ្រ​នោះ ទទួល​ស្គាល់ថា ក្នុង​រយៈ​ពេល​១​ឆ្នាំ​ពេញ Messi អតីត​តា​រាឆ្នើម​របស់​ក្លិប Barcelona បាន​បំពេញ​អាជីព​ដ៏​ត្រចះ​ត្រចង់​របស់​ខ្លួន​តាមរយៈ​ការ​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ឈ្នះ​ពាន World Cup

ទាក់ទង​នឹង​ការ​ឈ្នះ​ពាន World Cup និង​ពាន​កិត្តិយស​នេះ Messi បាន​ឲ្យដឹងថា៖ «ឆ្នាំ​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​ណាស់ អាច​សម្រេច​ក្តី​សុបិន​របស់​ខ្ញុំ ដែល​ខ្ញុំ​បាន​ខិត​ខំ​ព្យា​យាម​យ៉ាង​ខ្លាំង​។ ទី​បំផុត ខ្ញុំ​ធ្វើ​បាន​សម្រេច​ ហើយ​នេះ​គឺ​ជា​រឿង​ដ៏សំខាន់​បំផុត​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម