Messi ប្តេជ្ញាថា នឹង​​បង្កើត​ភាព​រីក​រាយ ក្នុង​ World Cup ជា​លើក​ចុងក្រោយ​របស់​គេ

Messi

តារាឆ្នើម​អន្តរ​ជាតិ​ Lionel Messi បាន​បញ្ជាក់​​កាលពីថ្ងៃច​ន្ទ​ថា រូប​គេ​​មានការ​​ប្តេជ្ញា​ចិត្ត ក្នុងការ​​បង្កើត​ឲ្យ​​មាន​ភាព​រីក​រាយ​បំផុត ក្នុង​​ការ​បង្ហាញខ្លួន​ជាលើក​ទី​៥ និង​អាច​ជាលើក​ចុងក្រោយ​របស់​គេ ក្នុង​ការ​ឈ្នះពាន World Cup​។

ស្ថិតក្នុង​វ័យ​៣៥​ឆ្នាំ ខ្សែ​ប្រយុទ្ធ​​រូបនេះ កំពុង​តែ​ស្ថិតកាន់​តែ​កៀកក្នុងការ​បំពេញ​​អាជីព​មួយ ដែល​ពោរពេញ​ទៅ​ដោយ​ការ​ឈ្នះពាន​។ ក្រោយពី​បាន​លេង​​ក្នុង​យុទ្ធនាការ World Cup ចំនួន​៤លើក​រួច​ជាស្រេច ក្នុងនោះ​រាប់​បញ្ចូល​ទាំង​​​ការ​រង​បរា​ជ័យ​​យ៉ាង​ខក​ចិត្ត​ក្នុង​វគ្គផ្តាច់ព្រ័ត្រ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ នៅលើ​ទឹកដី​ប្រេស៊ីល កាលពីឆ្នាំ​២០១៤ ដែរ​នោះ Messi បាន​បញ្ជាក់​ថា រូប​គេ​ចង់​​បង្កើត​ឲ្យ​មាន​សមិទ្ធ​ផល​ដ៏ល្អ​បំផុត​ក្នុង​ព្រឹត្តិ​​ការណ៍ World Cup នៅ​ប្រទេស​កា​តា​។

Category Top

Argentina

Messi បានប្រាប់​អ្នក​យក​ព័ត៌​មាន​ក្នុង​ទីក្រុង​ដូហា ថា៖ «វា​ប្រហែល​ជា​​ព្រឹត្តិការណ៍ World Cup ជាលើក​ចុងក្រោយ​របស់ខ្ញុំហើយ​ និង​ជា​ឱកាស​ចុង​ក្រោយរបស់​ខ្ញុំ​ក្នុង​ការ​​លេង​ជាមួយនឹងក្រុម​ដ៏អស្ចារ្យ​នេះ ដែលយើង​​មាន​»​។ នៅមុន​ពេល​ការ​ប្រកួត​បើកឆាក​ក្នុងពូល C ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​អា​រ៉ា​ប៊ី​សា​អ៊ូឌីត នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​វិច្ឆិកា ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​មិន​ដឹងថា នេះ​គឺ​ជា​ពេល​វេលា​ដ៏​រីក​រាយ​បំផុត​របស់​ខ្ញុំ​ឡើយ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់​។ ខ្ញុំ​​មាន​វ័យ​កាន់​តែ​ចាស់ និង​ចាស់​ទុំជាង​មុន ហើយ​ខ្ញុំ​​ចង់​បង្កើត​ឲ្យ​មាន​សមិទ្ធ​ផល​ដ៏ល្អ​បំផុត​ និង​បង្កើត​ពេល​វេលា​ដ៏រីករាយ​»​។

ការ​ប្រកួត​របស់​អាហ្សង់ទីន ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូឌីត នឹង​ចាប់​ផ្តើម​នៅម៉ោង៥ល្ងាច (ម៉ោង​នៅកម្ពុជា)​៕

ប្រភ​ព​ព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម