Messi និង Mbappe រក​បាន​២​គ្រាប់​ដូចគ្នា ខណៈ PSG លត់ Maccabi ចាស់​ដៃ

Messi

ខ្សែ​ប្រយុទ្ធ Lionel Messi និង Kylian Mbappe របស់ Paris St Germain សុទ្ធ​សឹង​បាន​ស៊ុត​បាល់បញ្ចូល​ទី​២​គ្រាប់​ដូចគ្នា​ ខណៈដែល Neymar ក៏​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ផង​ដែរ ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ដ៏​មុតស្រួច​ទាំង​៣នាក់​របស់​ក្រុម​បារាំងមួយនេះ បាន​លត់ក្រុម Maccabi Haifa យ៉ាង​ចាស់​ដៃក្នុងលទ្ធ​ផល ៧-២ ដើម្បី​ឈ្នះ​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​អង្គារ​។

តា​រាឆ្នើម​ទាំង​៣ ពិត​ជា​បានផ្តល់​ការលំបាក​ដល់​ក្រុម Maccabi ក្នុងការ​ទប់​ស្កាត់​ពួក​គេ បើ​ទោះ​បី​ក្រុម​អ៊ីស្រា​អែល​មួយនេះ បាន​បង្ហាញ​ពីស្មារតី​ប្រកួត​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ពូល H ក៏ដោយ ស្រប​ពេល​ដែលកីឡាករ Abdoulaye Seck បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​​។

Category Top

trio

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏ធំ​របស់ PSG មានន័យ​ថា ពួកគេ​​កំពុង​តែ​នាំមុខលើ​កំពូល​តារាង ដោយ​សារ​តែ​មាន​គ្រាប់​បាល់ច្រើន​ជាង Benfica ដោយមាន​១១ពិន្ទុ​ដូចគ្នា ខណៈ​ដែល​នៅ​សល់​១​ប្រកួត​​ទៀត ដោយ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Juventus​។

លោក Christophe Galtier ដែល​ជា​គ្រូបង្វឹក បាន​ឲ្យដឹងថា៖ «ប្រព័ន្ធលេង 4-3-3 មានន័យ​ថា ខ្សែ​ប្រយុទ្ធ​ទាំង​៣ អាច​ឡើង​បានកាន់តែជ្រៅ​ក្នុង​តំបន់​ប្រយុទ្ធ ហើយពួកគេ​​​លេង​​ដោយមាន​សេរីភាព​ជាង​មុន​​បន្តិច ក្នុងតំបន់​របស់ពួកគេ ក្រោយពីការ​គាំទ្រ​យ៉ាងល្អពី​តំបន់​បម្រើ​។ នេះគឺ​ជា​សិទ្ធិ​ពិសេសមួយ​ដែល​មានកីឡាករ​ទាំង​នេះ និង​ឃើញ​ពួកគេ​លេង​ដ៏​ស៊ី​សង្វាក់គ្នា​បែបនេះ​»​៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម