Mbappe វិល​ចូល​ហ្វឹក​ហាត់​វិញ ប៉ុន្តែ​នៅ​តែ​មិនច្បាស់ថា អាច​ចូល​លេង​ពេលប៉ះ Bayern ឬ​អត់

Mbappe

Kylian Mbappe ​ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុងក្រុម Paris St Germain សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​១​នៅ​រាត្រីនេះ ពេល​ប្រកួត​ជាមួយនឹងក្រុម Bayern Munich នា​កីឡដ្ឋាន Parc des Princes ក្រោយពី​បាន​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហាត់​វិញ បើ​ទោះ​បី​​វត្តមាន​របស់​គេ​នៅលើ​ទីលាន​ប្រកួត នៅ​តែ​ស្ថិតក្នុងភាព​មិនច្បាស់​ក៏ដោយ​។

ខ្សែ​ប្រយុទ្ធ​អន្ត​រជាតិ​បារាំង​រូបនេះ ដែល​ដំបូង​ឡើយត្រូវ​បានប្រកាស​ថា នឹង​អវត្តមាន​រយៈ​ពេល​៣​សប្តាហ៍​ដោយ​សារ​តែ​របួស​សរសៃពួរ​គន្លាក់​ជើងកាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈនោះ បាន​ស្ថិតនៅលើ​ទីលាន​ជាមួយនឹងមិត្តរួមក្រុម​របស់​ខ្លួន កាលពីថ្ងៃ​អាទិត្យ និង​ថ្ងៃ​ចន្ទ​។

Category Top

Neymar

លោក Christophe Galtier ដែល​ជា​គ្រូ​បង្វឹក បាន​បញ្ជាក់​កាលពីថ្ងៃ​សៅរ៍ថា រូបលោក​​មិន​ប្រថុយ​ប្រឋាន លើ​ការ​ប្រើប្រាស់ Mbappe ឡើយ​។ ជាមួយ​គ្នានេះ ខ្សែ​ប្រយុទ្ធ Lionel Messi និង​ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល Marco Verratti ក៏​​ជា​សះ​ស្បើយ​ពី​របួស​ផងដែរ​។

លោក Galthie បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «អ្វី​ដែលខ្ញុំ​អាច​ប្រាប់​អ្នក​បាន​គឺ​ថា ក្រុម​នេះ ដែលនឹង​លេង​នៅថ្ងៃ​ស្អែក នឹង​មិនមានកម្រិតលេង​ដូច​ពេល​ប្រកួត​ជាមួយនឹងក្រុម Monaco ឡើយ​។ Kylian មិន​បាន​ហ្វឹកហាត់​ពេញ​លេញឡើយ​។ ខ្ញុំ​គិត​ថា រូប​គេ​នឹង​មិន​បាន​ស្ថិតលើ​ទីលាន​កាលពីថ្ងៃ​ម្សិលមិញ​ឡើយ​។ យើង​បាន​ធ្វើការ​សម្រេច​ចិត្ត​ថា រូប​គេ​នឹង​ហ្វឹកហាត់​ជាមួយ​នឹងគ្រប់​គ្នានៅថ្ងៃ​ស្អែក​»​៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម