Mbappe ប្តេជ្ញា​ជួយ​ឲ្យ​ក្រុម PSG ទម្លាក់ក្រុម Bayern នៅ​រាត្រីនេះ

Kylian

ខ្សែ​ប្រយុទ្ធ Kylian Mbappe នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Munich ទាំង​ភាព​ក្លែវក្លា បន្ទាប់​ពី​ការ​បង្កើត​កំណត់ត្រា​កាលពី​ចុងសប្តាហ៍​ថ្មី​ៗនេះ ជាមួយនឹងក្រុម Paris Saint-Germain ហើយ​រូប​គេ​កំពុ​ង​តែ​មាន​ការ​ប្តេជ្ញាចិត្ត​​ខ្ពស់ ក្នុងការ​ជួយ​ឲ្យ​ក្រុម​ជើង​ខ្លាំង​របស់​បារាំង យកឈ្នះលើក្រុម Bayern ដើម្បីឈាន​ទៅកាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃក្រ​ប​ខ័ណ្ឌ Champions League​។

ក្រុម PSG កំពុង​តែ​ដេញ​តាមពីក្រោយ ១-០ ពី​ការ​ប្រកួត​ជើង​ទី​១ នៃ​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្រោយពី​​បញ្ហា​របួស បាន​ធ្វើ​ឲ្យ​ Mbappe ត្រឹម​តែ​អាច​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង កាលពី​ខែមុន​។ ចាប់​តាំងពី​កា​រប្រកួត​នោះ ក្រុម PSG ដែលកំពុង​តែ​នាំមុខ​លើ​កំពូល​តារាង Ligue 1 បាន​​ធ្វើការ​ស្រោច​ស្រង់​វិញ ពី​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​ដ៏គួរ​ឲ្យ​បារម្ភ តាមរយៈការ​កត់ត្រាជ័យ​ជម្នះ​៣លើក​ជាប់​ៗ​គ្នា និង​បាន​ស៊ុត​បាល់បញ្ចូលទី​សរុប​១១​គ្រាប់​ពី​ការ​ប្រកួត​ទាំង​៣​លើក​នោះ​។

Category Top

Kylian Mbappe

Mbappe បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥​គ្រាប់ ក្នុង​ចំណោម​គ្រាប់​បាល់​សរុប​នោះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​រក​បាន​១​គ្រាប់​ក្នុង​ពេលក្រុម​ខ្លួន​បានយកឈ្នះលើ​ក្រុម Nantes ៤-២ ផង​ដែរ ដើម្បី​ឡើង​ឈរ​ពី​លើ​ខ្សែប្រយុទ្ធ Edinson Cavani និង​ក្លាយ​ជា​អ្នក​រក​បានគ្រាប់​បាល់​ច្រើន​ជាង​គេ​របស់ PSG ត្រឹម​តែ​រយៈពេល​៥​ឆ្នាំកន្ល បន្ទាប់​ពី​ផ្ទេរ​មកពីក្លិប Monaco ក្នុង​ឆ្នាំ​២០១៧​។

កីឡាករ​រូបនេះ ដែលកាលពី​ខែ​ធ្នូ ​បាន​​ក្លាយ​ជាកីឡាករ​ដំបូង​គេ​ដែលបាន​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់ ក្នុង World Cup វគ្គ​ផ្តាច់​ព្រ័ត្រ បើ​គិត​ចាប់​តាំងពី​កីឡាករ Geoff Hurst ក្នុង​ឆ្នាំ​១៩៦៦ បង្កើត​កំណត់ត្រា​ដ៏​គួរ​ឲ្យ​កត់សម្គាល់​តាម​រយៈ​ការ​ស៊ុត​បាល់បញ្ចូល​ទី​២០១​គ្រាប់ ពីការ​ប្រកួត​២៤៧​​ប្រកួត ក្នុង​នាម​ជា​កីឡាករ​របស់ PSG​។

Mbappe

Mbappe បាន​និយាយ​កាលពីថ្ងៃ​សៅរ៍​ថា៖ «ការ​ផ្តោត​អារម្មណ៍​របស់ខ្ញុំ​គឺ​ទៅលើ​ការ​ប្រកួត​នៅ​ថ្ងៃពុធ​។ យើ​ងនឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Munich ក្នុង​គោល​ដៅ​ច្បាស់​លាស់​ថា នឹង​ឈានទៅ​វគ្គ​បន្ត​»​៕

ប្រភព​ព័ត៌​មាន៖ Bangkok Post

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម