Mbappe បញ្ជាក់ថា ព័ត៌មានថា រូបគេចង់ផ្ទេរទៅ Real គឺជារឿងមិនពិត

Mbappe

ខ្សែប្រយុទ្ធ Kylian Mbappe បញ្ជាក់ថា រូបគេចង់បន្តលេងឲ្យក្លិប Paris St-Germain នៅពេលនេះ ប៉ុន្តែបានបន្ថែមថា រូបគេនឹងបន្តកុងត្រាថ្មីឲ្យហួសឆ្នាំ២០២៤ ដូចគ្នា។ កិច្ចសន្យារបស់តារាឆ្នើមអន្តរជាតិបារាំងវ័យ២៤ឆ្នាំរូបនេះ នឹងផុតកំណត់ បន្ទាប់ពីរដូវកាលក្រោយ ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេល១ឆ្នាំទៀត។

កាលពីថ្ងៃអង្គារ រូបគេបានសរសេរនៅលើបណ្តាញសង្គម Twitter ថា រូបគេនឹងបន្តនៅជាមួយនឹងក្លិប PSG ប៉ុន្តែ លិខិតមួយពីភ្នាក់ងាររបស់គេ បានបញ្ជាក់ថា រដូវកាលក្រោយ នឹងក្លាយជារដូវកាលចុងក្រោយរបស់គេជាមួយនឹងក្លិបនេះ។

Category Top

Kylian

Mbappe បាននិយាយថា PSG ត្រូវបានបញ្ជាក់ប្រាប់ជាលើកដំបូង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ អំពីការសម្រេចចិត្តរបស់គេ ក្នុងការមិនបន្តកុងត្រាថ្មី។ ប៉ុន្តែ ទោះបីជាយ៉ាងណា Mbappe បានបញ្ជាក់បន្ថែមថា គោលដៅនៃលិខិតនេះ គឺគ្រាន់តែចង់ប្រាប់ថា រូបគេបានបញ្ជាក់ប្រាប់ក្លិប PSG រួចរាល់ហើយ ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ PSG កំពុងតែត្រៀមលក់ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ពួកគេនៅរដូវកាលនេះ ដោយមិនចង់បាត់បង់រូបគេដោយទទេៗ នៅឆ្នាំក្រោយឡើយ។ ជាមួយគ្នានេះ Mbappe បាននិយាយបន្ថែមថា ព័ត៌មានដែលចេញផ្សាថា រូបគេចង់ចូលរួមជាមួយនឹងក្លិប Real Madrid នៅរដូវក្តៅនេះ គឺជារឿងមិនពិត៕

ប្រភពព័ត៌មាន៖ BBC

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម