Max Verstappen នៅតែដល់ទីមុនគេ ទោះដឹងថាគ្រងជើងឯក F1 រួចស្រេចទៅហើយ

ជើងឯកប្រណាំង F1 រដូវកាលនេះ Max Verstappen នៅតែស្រែកឃ្លានជ័យជំនះទោះបីជាខ្លួនក្លាយជាជើងឯក ពិភពលោករួចហើយក៏ដោយ ដោយបានប្រជែងឈ្នះការប្រកួតនៅទឹកដីសហរដ្ឋអាមេរិក។

Category Top

ទោះមិនបានចេញដំណើរនៅជួរមុខក្តី កីឡាករហូឡង់របស់ក្រុម Red Bull រូបនេះ បានចេញដំណើរពីតំណែងលេខ ៦ នៅលើទីលាន និងបានវ៉ាជែងម្តងមួយៗរហូតនាំមុខគេនៅជុំទី ២៨ នៃការប្រកួត និងរក្សាការនាំមុខរបស់ខ្លួនរហូតដល់ទីព្រ័ត្រ។

 

ជើងឯកពិភពលោក ៧ សម័យ Lewis Hamilton ហាក់យឺតពេលទៅហើយ នៅពេលរថយន្តរបស់ខ្លួនចាប់ផ្តើមមានល្បឿន ពោលគឺស្ទុះបានត្រឹមចំណាត់ថ្នាក់លេខ ២ នៃការប្រកួត តាមពីក្រោយដោយមិត្តរួមជាតិអង់គ្លេស Lando Norris របស់ក្រុម McLaren ទទួលបានចំណាត់ថ្នាក់លេខ ៣។

 

ចំណែកឯកីឡាកររបស់ Ferrari, Charles Leclerc ដែលជាអ្នកឈ្នះការប្រណាំងយកទីចេញដំណើរនោះ បានត្រឹមខកបំណងដោយបញ្ចប់ការប្រកួតនៅចំណាត់ថ្នាក់លេខ ៦ តាមពីក្រោយ Sergio Perez របស់ Red Bull លេខ ៥ និងលេខ ៤ កីឡាករអេស្ប៉ាញ Carlos Sainz។

 

មិនមានប្រែប្រួលច្រើនឡើយក្នុងតារាង Top5 ជើងឯកពិភពលោកនៅពេលនេះដោយ Max Verstappen ជាជើងឯកមាន ៤៦៦ ពិន្ទុនាំមុខដាច់មិត្តរួមក្រុម Sergio Perez ដែលមានត្រឹម ២៣៨ ពិន្ទុ ខណៈ Lewis Hamilton លេខ ៣ មាន ២១៩ ពិន្ទុ។    សម្រាប់ទីលានបន្ទាប់ទីក្រុង Austin រដ្ឋតិចសាសអាមេរិកនេះ Formula One ពិភពលោកនឹងបន្តដំណើរទៅប្រទេសជិតខាងអាមេរិកគឺ ម៉ិកស៊ិកចុងសប្តាហ៍នេះ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម