Manchester City វាយបក Leipzig យកកៅអីវគ្គ ១៦ ក្រុម ខណៈ Haaland រកបានគ្រាប់ទី ៤០

ក្រុមការពារតំណែងជើងឯក Manchester City ដែលបានកក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយនៃការប្រកួតក្របខណ្ឌ UEFA Champions League នោះ បានវាយបកពីការនាំមុខដល់ទៅពីរគ្រាប់ដើម្បីយកឈ្នះ Leipzig ៣-២  ចុះឈ្មោះ 188Asia

​ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Lois Openda បានបើកការនាំមុខដល់ទៅពីរគ្រាប់ឱ្យក្រុមភ្ញៀវ Leipzig នាំមុខនៅនាទីទី ១៣ មួយគ្រាប់និង ៣៣ មួយគ្រាប់។
​ឈានចូលវគ្គទី ២ កីឡាករបម្រុងពីរនាក់ត្រូវផ្លាស់ប្តូរចូលរួមមាន Jeremy Doku និង Julian Alvarez។

Category Top

​ខ្សែប្រយុទ្ធន័រវេស Erling Haaland តាមពីក្រោយបានមួយគ្រាប់វិញឱ្យ Manchester City ដែលជាគ្រាប់បាល់ទី ៤០ របស់ខ្លួននៅ UEFA Champions League ត្រឹមការបង្ហាញខ្លួន ៣៥ ប្រកួត ខណៈអ្នកកាន់កំណត់ត្រាចាស់ Ruud van Nistelrooy មានសរុប ៥០ គ្រាប់។

​កីឡាករអង់គ្លេស Phil Foden គឺជាអ្នករកបានគ្រាប់តាមស្មើ ២-២ នៅនាទីទី ៧០ មុនពេលដែលកីឡាករបម្រុង Julian Alvarez សម្រេចគ្រាប់បាល់វាយបកយកឈ្នះនៅនាទីទី ៨៧។​
​បីពិន្ទុនេះធ្វើឱ្យក្រុមរបស់លោក Pep Guardiola ធានាបានកៅអីជុំបន្តដោយមាន ១៥ ពិន្ទុពេញពីជ័យជំនះទាំង ៥ ប្រកួតក្នុងពូល G នេះ។

​ថ្វីបើចាញ់មែន Leipzig បានបន្តដំណើរទៅជុំបន្តផងដែរដោយមាន ៩ ពិន្ទុ ខណៈពីរក្រុមទៀត Young Boys យកឈ្នះ Red Star Belgrade ធ្លាក់ពីការប្រកួតដូចគ្នា៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម