Manchester City លទ្ធផលចាប់ឆ្នោតវគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League

ក្រុមការពារតំណែងជើងឯក Manchester City នឹងត្រូវជួបជាមួយក្រុមដាណឺម៉ាក Copenhagen នៅវគ្គ ១៦ ក្រុមចុងក្រោយ UEFA Champions League ឆ្លងកាត់ការចាប់ឆ្នោតនៅថ្ងៃចន្ទម្សិលមិញ។ ចុះឈ្មោះ 188Asia

Category Top

ក្រុមជើងឯកដាណឺម៉ាក Copenhagen ដែលឈរពីលើ Manchester United នៅក្នុងពូលនោះ បានឡើងមកកាន់វគ្គ ១៦ ក្រុមចុងក្រោយជាលើកដំបូងរាប់តាំងពីឆ្នាំ ២០១១។ ចំណែកក្រុមអង់គ្លេសមួយទៀត Arsenal នឹងត្រូវជួបជាមួយក្រុមព័រទុយហ្កាល់ FC Porto។

 

រីឯក្រុមជើងឯក ១៤ សម័យ Real Madrid នឹងត្រូវជួបជាមួយក្រុមអាល្លឺម៉ង់ RB Leipzig ខណៈ Inter Milan ដែលជាជើងឯករងរដូវកាលមុន នឹងត្រូវជួប Atletico Madrid ឯ Bayern Munich ជួប Lazio។

 

លទ្ធផលការចាប់ឆ្នោតផ្សេងទៀតជើងឯកអ៊ីតាលី Napoli នឹងត្រូវជួប FC Barcelona ជើងឯកបារាំង Paris Saint Germain ជួប Real Sociedad និង PSV Eindhoven ជួប Borussia Dortmund។

 

ការប្រកួតជើងទី ១ នឹងធ្វើឡើងនៅខែកុម្ភៈ ឯជើងទី ២ នឹងធ្វើនៅក្នុងខែមីនា ខណៈវគ្គផ្តាច់ព្រ័ត្រនឹងរៀបចំនៅថ្ងៃទី ១ ខែមិថុនានាកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ចក្រភពអង់គ្លេស៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម