Man Utd វិល​ទៅ​ UCL វិញ ខណៈ​អ្នក​គាំទ្រ Chelsea ច្រៀងថា យើង​ចាញ់​រាល់​សប្តាហ៍

Casemiro

ក្រុម Manchester United បាន​កក់​​កៅអី​របស់​ខ្លួន​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League វិញ ប៉ុន្តែ អ្នក​គាំទ្រ​របស់​ក្រុម Chelsea មិន​បាន​បង្ហាញពីការ​ចាប់​អារម្មណ៍​ឡើយ​។ នៅ​ពេល​បញ្ចប់​ការ​ប្រកួត​​នា​កីឡដ្ឋាន Old Trafford អ្នក​គាំទ្រ​របស់​ក្រុម​ភ្ញៀវ​បាន​ស្រែក​ច្រៀង​ថា៖ «អ្នក​លែង​ជា​អ្នក​ពិសេស​​ហើយ ព្រោះ​យើង​ចាញ់​ជា​រៀង​រាល់​សប្តាហ៍​»​ ក្រោយ​ក្រុម​តោ​ខៀវ បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ៤-១ កាលពីថ្ងៃពុធ​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះគឺ​ថា ក្រុម Man United ទទួល​បាន​៣ពិន្ទុ​យ៉ាងកក់​ក្តៅ ហើយ​តារាឆ្នើម Marcus Rashford រក​បាន​គ្រាប់​បាល់​ទី​៣០​របស់​គេ​នៅ​រដូវ​កាល​នេះ ដើម្បី​បំពេញ​ការ​ខក​ចិត្ត​ដល់​ខ្សែ​ការ​ពារ​ Wesley Fofana របស់​ក្រុម Chelsea​។

Category Top

Lampard

នេះគឺ​ជា​ការ​ដណ្តើម​បាន​៣ពិន្ទុ​ដ៏សំខាន់​ ដែល​គ្រប់គ្រាន​ក្នុងការ​ឈ្នះកៅអី​ទៅ​លេង​ក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវកាល​ក្រោយ ដើម្បី​បញ្ចប់​​ការ​ប្រជែង​ពីក្រុម Liverpool ដែល​បច្ចុប្បន្ន នឹង​ត្រូវ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ និង​លេង​ក្នុងក្រប​ខ័ណ្ឌ Europa League​។ បច្ចុប្បន្ន ក្រុម Man United ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេ​ខ៣ ដោយមាន​៧២ពិន្ទុ​ នៅមុន​ពេល​ឈាន​ដល់​ថ្ងៃ​ប្រកួត​ចុងក្រោយ ខណៈ​ដែល​ក្រុម Chelsea ស្ថិតក្នុង​ចំ​ណាត់​ថ្នាក់​លេ​ខ១២ ដោយមាន​៤៣ពិន្ទុ​៕

ប្រភព​ព័ត៌​មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម