Man Utd រំពឹង​ខ្ពស់ពី​អនា​គត ក្រោយពី​លោក Ten Hag ជួយ​ដឹក​នាំ​ឲ្យ​ឈ្នះពាន​ជាលើក​ដំបូង

Ten Hag

ការ​មិន​ស្គាល់​ការ​ឈ្នះពាន​សោះ​ក្នុង​រយៈ​ពេល​ជិត​៦​ឆ្នាំ​របស់ក្រុម Manchester United ស្ទើរ​តែ​ត្រូវ​បានមើល​​រំលង​ទាំងស្រុង មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​ផ្តាច់​ព្រ័ត្រ ខណៈដែល​ការ​រង់​ចាំ​របស់​ក្រុម Newcastle United សម្រាប់​ការ​ឈ្នះពាន​មួយ នៅ​តែ​បន្ត​ក្នុង​រយៈពេល​ជិត​៧​ទសវត្សរ៍​។

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-០ នៅកីឡដ្ឋាន Wembley បាន​បើក​ទ្វារ​កីឡដ្ឋាន Old Trafford ដើម្បី​ទទួល​ពាន​ជា​ថ្មី ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ថា ការ​ឈ្នះពាន​នេះ នាំ​ឲ្យមានការ​រំពឹង​ទុក​កាន់​តែ​ខ្ពស់​ពី​ជ័យ​ជម្នះ​ដ៏ធំបន្ថែម​ទៀត​ក្រោម​ការដឹកនាំ​របស់​លោក Erik ten Hag​។

Category Top

Man Utd

អតីត​គ្រូបង្វឹក​របស់​ក្លិប Ajax សញ្ជាតិ​ហូ​ឡង់​រូបនេះ បាន​ធ្វើ​ដំណើរ​ទៅកាន់ Old Trafford ក្នុងពេល​ដែល Man United ស្ថិតក្នុ​ង​សភាព​ជ្រួល​ច្របល់​ទាំង​នៅលើ និងក្រៅទីលាន​ប្រកួត ក្រោយពី​បាន​បញ្ចប់​ក្នុងចំណាត់ថ្នាក់លេខ​៦ លើ​តារាងក្រប​ខ័ណ្ឌ Premier League កាលពី​រដូវ​កាលមុន​។

ប៉ុន្តែ បើ​ទោះ​បី​លោក​មិនអាច​ធ្វើ​អ្វី​បាន​ទាក់ទង​នឹង​អនា​គត​របស់ម្ចាស់​ក្លិប​ដែល​ជា​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស​២០​សម័យ​កាលមួយនេះ​ ក្រោយពី​ក្រុម​គ្រួ​សារ​ត្រកូល Glazer បាន​បង្ហាញពី​អារម្មណ៍​ចង់​លក់​ក្លិប​ក៏ដោយ ប៉ុន្តែនៅ​លើ​ទីលាន​វិញ លោក​កំពុង​តែ​ធ្វើ​ឲ្យក្រុម Man United មាន​សមត្ថភាព​ក្នុងការ​​វិល​ទៅរកថ្ងៃ​នៃ​ជ័យ​ជម្នះ​​របស់​ខ្លួន​ត្រឡប់មក​វិញ​។

ការ​ឈ្នះពាន League Cup ជាលើក​ទី​៦ បាន​បញ្ចប់​ការ​រង់​ចាំ​​អស់រយៈ​ពេល​ដ៏យូរ​អង្វែង​បំផុត​របស់​ក្លិប​នេះ សម្រាប់​ការ​ឈ្នះពាន​មួយ បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១៧៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម