Man Utd ឈ្នះ Crystal Palace ឆ្លងទៅវគ្គ ១៦ក្រុម Carabao Cup

MANCHESTER, ENGLAND - SEPTEMBER 26: Hannibal Mejbri of Manchester United and Jordan Ayew of Crystal Palace challenge for the ball during the Carabao Cup Third Round match between Manchester United and Crystal Palace at Old Trafford on September 26, 2023 in Manchester, United Kingdom. (Photo by Richard Sellers/Sportsphoto/Allstar via Getty Images)

ក្រុមការពារតំណែងជើងឯក Carabao Cup បិសាចក្រហម Manchester United បានបន្តដំណើរទៅជុំទី ៤ ហើយក្រោយជ័យជំនះ ៣-០ ក្នុងទឹកដីរបស់ខ្លួនលើក្រុមភ្ញៀវ Crystal Palace។

Category Top

គ្រាប់បាល់ពីរគ្រាប់នៅវគ្គទី ១ ដោយកីឡាករអាហ្សង់ទីន Alejandro Garnacho និងកីឡាករប្រេស៊ីល Casemiro នាំផ្លូវ Manchester United ទៅវគ្គទី ១៦ ក្រុមចុងក្រោយទៅហើយមុនពេលដែលខ្សែប្រយុទ្ធបារាំង Anthony Martial បន្ថែមមួយគ្រាប់ទៀតនៅវគ្គទី ២។

 

ក្រុមរបស់លោក Erik ten Hag ប្រឈមនឹងបញ្ហាមិនចេះចប់ពីមួយសប្តាហ៍ទីមួយសប្តាហ៍ ខណៈជ័យជំនះ ៣-០ លើ Crystal Palace នេះជាជ័យជំនះដែលមានគំលាតគ្រាប់ច្រើនបំផុតក្នុងរដូវកាលនេះ។    ប្រកួតនេះដែរ កីឡាករដែលរបួសមួយចំនួន បានវិលត្រលប់មកវិញដូចជា Mason Mount និងកីឡាករចំនូលថ្មី Sofyan Amrabat ស្ថិតក្នុងជម្រើស ១១ នាក់ដំបូង។

 

ក្រុមទាំងពីរ Manchester United និង Crystal Palace នឹងត្រូវជួបគ្នាម្តងទៀតចុងសប្តាហ៍នេះនៅក្របខណ្ឌ English Premier League នៅទឹកដី Old Trafford ដដែល៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម