Man Utd ចាប់​ផ្តើម​យ៉ាងល្អ ដោយ​​គ្មាន Ronaldo

Rashford

ក្រុម​បិសាចក្រហម Manchester United បាន​ចាប់​ផ្តើម​​យ៉ាង​ល្អ ដោយ​គ្មានខ្សែ​ប្រយុទ្ធ Cristiano Ronaldo ខណៈ​ដែល Marcus Rashford និង Anthony Martial បាន​បង្ហាញពី​​ទម្រង់​លេង​យ៉ាងល្អ ដើម្បី​ស៊ុត​បាល់បញ្ចូល​ទី​ដូចគ្នា ក្នុង​ពេល​ពួកគេ​បាន​យកឈ្នះ​លើក្រុម Nottingham Forest ក្នុងលទ្ធ​ផល ៣-០ កាលពីថ្ងៃ​អង្គារ​។

ប៉ុន្តែ លោក Erik ten Hag ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​ នៅ​តែ​​ត្រូវ​ស្វែង​រក​ខ្សែ​​ប្រយុទ្ធ​ម្នាក់ ដើម្បី​ជំនួស​កន្លែង Ronaldo ពី​ទីផ្សារ​ដោះដូរកីឡាករ ដើម្បី​​ធ្វើ​ឲ្យ​ក្រុម​បិសាចក្រហម កាន់​តែ​មានភាព​មុតស្រួច នៅ​តំបន់​ប្រយុទ្ធ​។ ការ​ចំណាយ​ពេល​ជាលើក​ទី​២​របស់ Ronaldo នៅកីឡដ្ឋាន Old Trafford បាន​ឈាន​ដល់ទីបញ្ចប់ អំឡុង​ពេល​សម្រាក​សម្រាប់​ការ​ប្រកួត World Cup ក្រោយពីការផ្តល់​សម្ភាសន៍ដ៏មិននឹកស្មាន​ដល់​មួយ ដែល​ក្នុងពេលនោះ​រូប​គេ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ទៅកាន់លោក Ten Hag និង​ម្ចាស់ក្លិប​។

Category Top

players

ដោយឡែក នៅលើ​ទីលាន​ប្រកួត​វិញ ឥទ្ធិ​របស់​គេ ក៏​ស្ថិតក្នុង​ភាព​មិនច្បាស់​ផង​ដែរ បើគិត​ចាប់​តាំងពី​គ្រូបង្វឹក​សញ្ជាតិហូ​ឡង់​រូប​នេះ បានចូលកាន់​តំណែង​កាលពី​ដើម​រដូវកាលមុន​។ Rashford បានក្លាយជា​កីឡាករថ្មី​ម្នាក់​ក្រោមការដឹកនាំ​របស់​លោក Ten Hag និង​បាន​នាំ​យក​​ទម្រង់លេង​យ៉ាងល្អរបស់​គេ សម្រាប់ក្រុម​ជម្រើស​ជាតិ​អង់គ្លេស នា​យុទ្ធនាការ World Cup ទៅកាន់​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League​។

លោក Ten Hag បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌មាន Amazon Prime ថា៖ «កីឡាករ​របស់​យើង លេង​បាន​យ៉ាងល្អ ក្នុង World Cup​។ ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ពេល​ឃើញ​បែបនេះ ហើយ​ពេលនេះ ពួក​គេបន្ត​ទម្រង់​លេងនោះ​។ ពួក​គេ​ត្រូវ​តែរក្សាការ​អភិវឌ្ឍន៍​ជានិច្ច​ពី​មួយ​ប្រកួត​ ទៅ​មួយ​ប្រកួត​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម