Man City សម្លឹង​រក​ការបញ្ចប់​ភាពខ្លាំង​របស់ Arsenal ក្នុង FA Cup

Arsenal

ក្រុម Manchester City និង Arsenal នឹង​ត្រូវ​សម្រាក​ពីការ​ប្រជែង​ដ៏​តាន​តឹង​ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​ចុង​សប្តាហ៍​នេះ ដោយ​ពួក​គេ​ត្រូវ​ផ្តោត​លើ​​ការ​ជួប​គ្នា​រវាងក្រុម​ទាំង​២ ក្នុង​ការប្រកួត​ដណ្តើមពាន FA Cup នា​កីឡដ្ឋាន Etihad នៅថ្ងៃ​សុក្រ​នេះ​។

ដោយ​ដេញ​តាមពីក្រោយ​ក្រុម Arsenal នៅ​លើ​តារាងក្រប​ខ័ណ្ឌ Premier League ក្រុម Man City មាន​ឱកាស​ក្នុង​ការ​ពន្យឺត​ល្បឿន​របស់​ក្រុម​កំពុង​នាំ​មុខ​មួយនេះ ក្នុង​ការ​ជួប​គ្នា​ជាលើក​ដំបូង​រវាង​ក្រុម​ទាំង​២ នៅ​រដូវកាល​នេះ​។

Category Top

Man City កំពុង​តែ​តាម៥ពិន្ទុ​ពីក្រោយ​ក្រុម Arsenal ដែល​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ ប៉ុន្តែ ក្រុមម្ចាស់​ជើង​ឯក​មួយនេះ នៅ​តែ​មាន​ឱកាស​ក្នុងការ​លេង​ជាមួយនឹងក្រុម​កាំភ្លើង​ធំចំនួន​២លើក​ទៀត ក្នុងក្រប​ខ័ណ្ឌលីគ ដែល​ធ្វើ​ឲ្យ​ការ​ជួប​គ្នា​របស់ពួក​គេ​ក្នុង​ពាន FA Cup ក្លាយ​ជា​ការ​ល្បង​សមត្ថភាព​ដ៏សំខាន់​មួយ នៅមុន​ពេល​ការ​​ជួប​គ្នា​ក្នុង​ការ​ប្រកួត​ដ៏សំខាន់​រវាងក្រុម​ទាំង​២​។

Arteta

ក្រុម Arsenal កំពុង​តែ​ពោរពេញដោយ​ការ​ជឿជាក់ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Tottenham និង Manchester United ក្នុ​ង​ការ​ប្រកួតក្រប​ខ័ណ្ឌលីគ ស្រប​ពេល​ដែល Man City បាន​រក្សា​​ការ​តាម​ពីក្រោយ​យ៉ាង​ប្រកៀក ក្រោយពី​បាន​ឆ្លើយ​តប​ទៅនឹង​ការ​រិះ​គន់​របស់លោក Pep Guardiola តាម​រយៈ​ការផ្តួលក្រុម Tottenham និង Wolves​។

ទាក់ទង​នឹង​ការ​វាយ​បក​តាម​ពីក្រោយ២​គ្រាប់ ដើម្បីផ្តួលក្រុម ​ Tottenham ក្នុងលទ្ធផល ៤-២ ខ្សែ​ការ​ពារ John Stones របស់ Man City បាននិយាយ​ថា៖ «នៅ​តង់ទី​១ លោក Pep បាន​ប្រាប់​ពីអ្វី​ដែល​គាត់​ចង់បាន អ្វី​ដែល​គាត់​មិន​ពេញ​ចិត្ត​។ ទោះ​បី​កីឡាករ​មិនស្ថិតក្នុងកម្រិត​លេង​ដ៏ល្អ​បំផុតក៏ដោយ ប៉ុន្តែ យើងត្រូវ​តែ​កែ​សម្រួល​លើ​ចំណុច​នោះ»៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម