Man City បង្កើត​ប្រវត្តិសាស្ត្រ ក្រោយពី​ឈ្នះ​ពាន Champions League

Man City

ក្រុម Manchester City បាន​បញ្ចប់​រដូវ​កាល​ប្រកប​​ដោយ​ភាព​ជោគ​ជ័យ​របស់​ពួក​គេ តាមរយៈ​ការ​ផ្តួលក្រុម Inter Milan ក្នុងលទ្ធ​ផល ១-០ ដើម្បី​ឈ្នះពាន​ Champions League ជាលើកដំបូង ក៏ដូច​ជា​បំពេញ​ការ​ឈ្នះពាន​៣​កាលពី​ថ្ងៃ​សៅរ៍ ទី​១០ ខែមិថុនា នៅ​រាត្រី​ដ៏រំភើប​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​នៅនាទី ទី​៦៨ របស់​ខ្សែបម្រើ​អន្តរ​ជាតិ​អេ​ស្ប៉ាញ Rodri បាន​កាត់សេចក្តី​ក្នុងការ​ប្រកួត​ដ៏ស្វិតស្វាញ ដែលក្នុង​ពេលនោះ Man City មិន​បាន​បង្ហាញពី​ភាព​មុតស្រួច​ដើម្បី​កត់ត្រា​ជ័យ​ជម្នះ​ដ៏ងាយ​ស្រួល​ក្នុងពេល​ប្រកួត​ជាមួយនឹងក្រុម​​ម្ចាស់​ជើង​​​ឯក​៣​សម័យ​កាល​ Inter នា​កីឡដ្ឋាន Ataturk ឡើយ​។

Category Top

fa

ក្រុម Inter ស្ទើរ​តែ​រក​បានគ្រាប់បាល់​តាមស្មើ​​វិញ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ទៅ​ហើយ ដែល​នៅ​ពេលនោះ​ការ​តែត​បាល់​សម្តៅ​ទី​របស់​ខ្សែ​ប្រយុទ្ធ Romelu Lukaku ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំទី Ederson​។ ប៉ុន្តែ ក្រុម Man City ដែល​បាន​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​កាលពី​២​ឆ្នាំ​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Chelsea មិន​បាន​ជួប​ការ​ខក​ចិត្ត​ម្តង​ទៀត​ឡើយ​។

Rodri បាន​ឲ្យដឹងថា៖ «ពិត​ជា​រំភើប​ណាស់​។ សុបិន​ក្លាយ​ជា​ការ​ពិតហើយ​។ កីឡាករ​ទាំង​អស់ នៅ​ទីនេះ បាន​រង់​ចាំ ហើយ​ខ្ញុំ​មិន​ដឹង​ថា ចាំ​យូរ​​ប៉ុណ្ណាឡើយ​​។ ពួកគេ​សម​នឹង​​ឈ្នះ​។ យើង​ពិត​ជា​ស័ក្តិ​សម​ក្នុងការ​ឈ្នះពាន​»​។ បច្ចុប្បន្ន លោក Pep Guardiola អ្នក​ចាត់​ការ​ទូទៅ​របស់ Man City បាន​ឈ្នះពាន Champions League ចំនួន​៣លើក​ហើយ និង​បាន​ធ្វើ​ឲ្យ​ការ​ឈ្នះពាន​សរុប​របស់​លោកជាមួយ​នឹងក្រុម Man City កើន​ដល់​​១២​។

លទ្ធផល​នេះ មានន័យ​ថា ក្រុម Man City បាន​ឈ្នះពាន​៣​នៅ​រដូវកាល​នេះ បន្ទាប់ពីពួក​គេ​ក៏​បាន​ឈ្នះពាន​ក្រប​ខ័ណ្ឌ Premier League និង​មាន​ FA Cup​៕

ប្រភព​ព័ត៌មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម