Man City ត្រៀម​ខ្លួន​​រួច​រាល់​ដើម្បី​​លើក​ពាន​ទី​១​របស់​ខ្លួន​ក្នុង​ចំណោម​ពាន​៣

Haaland

កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ផ្លូវ​របស់​ក្រុម Manchester City ឆ្ពោះ​ទៅកាន់​ការ​ដណ្តើម​ពាន​៣ ទំនង​ដូច​ជា​នៅ​ស្រពេច​ស្រពិល​ ដោយ​សារ​តែ​ឧបស័គ្គ​ជាច្រើននៅឡើយ ប៉ុន្តែ​ភ្លាម​ៗ​នោះ ក្រុម​របស់​លោក Pep Guardiola បាន​ត្រួស​ត្រាយ​បាន​យ៉ាង​ល្អ ដើម្បី​បញ្ចប់​ភាព​មិនច្បាស់​លាស់​នានា​។

ក្រុម​មេឃខៀវ​មួយនេះ បាន​បង្កើត​ឲ្យ​មាន​ឧបស័គ្គ​​គ្រប់​ទី​កន្លែង​នៅលើ​ផ្លូវ​របស់​ពួកគេ តាមរយៈ​ការ​​បង្ហាញពី​ទម្រង់​លេង​​មិន​ទៀង​ទាត់​ជា​បន្ត​បន្ទាប់ ហើយ​បច្ចុប្បន្ន ពួកគេ​​ត្រូវ​ការ​ឈ្នះ​ត្រឹម​តែ​៣លើក​ទៀត​ប៉ុណ្ណោះ ​ដើម្បី​សម្រេច​ឲ្យ​បាន​សមិទ្ធ​ផល​ដូច​ក្រុម Manchester United កាលពី​ឆ្នាំ​១៩៩៩​។ ពួកគេ​អាច​នឹង​​​លើក​ពាន​ទី​១​របស់​ខ្លួន​នៅ​ចុង​សប្តាហ៍​នេះ តាមរយៈ​ការ​ឈ្នះពាន​ក្រប​ខ័ណ្ឌ Premier League ជាលើក​ទី​៥​ ក្នុង​រយៈ​ពេល​៦​រដូ​វកាល​។

Category Top

City

ការ​ប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌកំពូល​របស់អង់គ្លេស​មួយនេះ ទំនង​ដូច​ជា​ធ្លាក់​ចូល​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុម Man City ទាំង​ស្រុង​ទៅហើយ ក្រោយពី​ក្រុម  Arsenal បាន​ធ្លាក់​ចុះ​ទម្រង់​លេង​ជា​បន្ត​បន្ទាប់ កាលពីពេល​ថ្មី​ៗនេះ​​។ ក្រុម Man City អាច​នឹង​លើក​ពាន នៅមុន​ពេល​ពួកគេ​ចាប់​ផ្តើម​ប្រកួត នៅ​ចុងសប្តាហ៍​នេះ ប្រសិន​បើ​ក្រុម Arsenal រង​បរា​ជ័យ​នៅលើ​ទឹកដីក្រុមស្ថិតក្នុង​តំបន់​កាត់ចោល Nottingham Forest នៅ​ថ្ងៃ​សៅរ៍​​។

ទោះ​បី​ក្រុម Arsenal អាច​ធ្វើ​ការ​ស្តារ​មុខ​មាត់​របស់​ខ្លួន​វិញ​ ក្រោយពី​ការ​ចាញ់​ក្រុម Brighton ក្នុងលទ្ធផល ៣-០ កាលពីសប្តាហ៍​មុនក៏ដោយ ប៉ុន្តែ ក្រុម Man City នៅ​តែ​អាច​លើកពាន​ប្រសិន​បើពួកគេ​ផ្តួល​ក្រុម Chelsea នៅលើទឹកដីខ្លួន​ឯងនៅថ្ងៃ​អាទិត្យនេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«ឱកាសឈ្នះរង្វាន់កីឡាស៊ីហ្គេមរង្វាន់ទឹកប្រាក់ចុចទីនេះ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម