Maguire រំពឹង​ទុក​ថា ជួយ​ឲ្យ​​អង់គ្លេស ទៅ​វគ្គ​៨ក្រុម ក្រោយ​​បង្ហាញពី​ទម្រង់​លេង​ដ៏រឹង​មាំ

Maquire

ទី​បំផុត ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អង់គ្លេស Harry Maguire បាន​បំបិទ​មាត់​ក្រុម​អ្នក​រិះ​គន់​លើ​រូប​គេហើយ ខណៈ​ដែល​ខ្សែ​ការ​ពារកណ្តាលរបស់ក្លិប​ Manchester United រូប​នេះ បាន​បង្ហាញពី​ទម្រង់លេង​​ដ៏​រឹងមាំ​ក្នុង​ព្រឹត្តិការណ៍ World Cup​។

ក្រុម​អង់គ្លេស​របស់​លោក Gareth Southgate នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​​ក្នុង​វគ្គ​១៦​ក្រុមចុងក្រោយ នៅ​រាត្រី​ថ្ងៃ​អាទិត្យ ជាមួយនឹ​ក្រុម​​ជម្រើស​ជាតិ​សេណេហ្គាល់ ស្រប​ពេល​ដែល Maguire វិល​ទៅ​រក​ទម្រង់លេង​ដ៏ខ្លាំង​​របស់​​គេ​វិញ ក្នុង​នាម​ជា​សមា​ជិក​ដ៏សំខាន់​​ក្នុងតំបន់ការ​ពារ​របស់​អង់គ្លេស​​។ អ្វី​ៗ​ទំនង​ដូច​ជា​​មិន​ស្ថិតក្នុង​ស្ថានភាព​បែបនេះឡើយ នៅពេល​ដែល Maguire បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​​កាតា ខណៈ​ដែល​កេរ្តិ៍ឈ្មោះរបស់គេ មិន​មានភាពល្អ​ប្រសើរ​ឡើយ ក្រោយពី​បាន​ធ្លាក់​ចុះ​ទម្រង់​លេង​ជា​បន្ត​បន្ទាប់ សម្រាប់​ទាំង​ក្រុម Man United និង​ក្រុម​ជម្រើស​​​ជាតិ​អង់គ្លេស​។

Category Top

harry-maguire

ខ្សែ​ការ​ពារ​វ័យ​២៩​ឆ្នាំ​រូបនេះ បាន​ជាប់​ក្នុង​ជម្រើស​ដំបូង​តែ​៥​ប្រកួត​គត់ ក្នុង​រាល់​យុទ្ធ​នា​ការ​ទាំង​អស់ សម្រាប់ Man United នៅ​រដូវកាល​នេះ ស្រប​ពេល​ដែល​រូប​គេ​បាន​បង្កើត​ឲ្យ​មានកំហុស និង​ការ​ធ្វេស​ប្រហែស​ជា​រឿយ​ៗ ក្នុងការ​បង្ហាញខ្លួន​របស់​គេ​។ ទម្រង់​លេង​​របស់ Maguire ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក៏មិនមានភាព​រឹង​មាំ​នៅ​ឆ្នាំ​នេះផង​ដែរ ហើយ​​មានការ​អំពាវនាវ​ជាច្រើន​ដល់លោក Southgate ក្នុង​ការ​លុប​ឈ្មោះ​​របស់​គេ​ចេញពីក្រុម​ជម្រើស​ជាតិ​​សម្រាប់​យុទ្ធនា​ការ World Cup

ប៉ុន្តែ Maguire តែង​តែ​ជា​កីឡាករម្នាក់​ក្នុង​ចំណោម​​កីឡាករ​​ដែលលោក Southgate ជឿជាក់​បំផុត ហើយ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម​ជម្រសើ​ជាតិអង់គ្លេស​រូបនេះ ក្នុងការ​រក្សា​ការ​ជឿជាក់​លើ​ខ្សែ​ការ​ពារ​កណ្តាល​របស់​លោក បាន​ទទួល​ផល​តប​ស្នង ខណៈ​ដែលពួកគេ​បាន​បញ្ចប់​ដោយ​ការ​ឈរលេខ​១​ក្នុងពូល B​។ Maguire បាន​បង្ហាញពី​ទម្រង់​លេង​ដ៏រឹងមាំ ខណៈ​ដែល​អង់គ្លេស ការ​ពារ​មិន​ឲ្យ​មាន​គ្រាប់​បាល់​ចូល​ទី​របស់​ខ្លួន ក្នុង​​ពេលយកឈ្នះលើ​ក្រុម​ជម្រើស​ជាតិ​​វេលស៍ ក្នុងលទ្ធផល ៣-០ និង​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ០-០ ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អាមេរិក ស្រប​ពេល​ដែលរូប​គេ​ក៏​បាន​បង្ហាញពី​ទម្រង់​លេង​ដ៏​​ល្អផង​ដែរ ក្នុង​ពេលក្រុម​ខ្លួន​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​អ៊ី​រ៉ង់ ក្នុងលទ្ធ​ផល ៦-២៕

ប្រភព​​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម